លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មានប្រសាសន៍ថា ឯកោនិយមរបស់អាមេរិកាំង (American Isolationism) មិនមែនជាជម្រើសទេ ក៏ប៉ុន្តែមិនមែនគ្រប់បញ្ហាទាំងអស់ត្រូវការដំណោះស្រាយខាងយោធាដែរទេ។
លោកប្រធានាធិបតីអូបាម៉ាបានប្រើប្រាស់សន្ទរកថានៅក្នុងពេលចែកសញ្ញាប័ត្រកាលពីថ្ងៃពុធនៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point) ដើម្បីថ្លែងទស្សនៈគោលនយោបាយការបរទេសរបស់លោកសម្រាប់ឆ្នាំបញ្ចប់នៃការកាន់តំណែងរបស់លោក។ (ចុចអានឬទស្សនាសុន្ទរកថាទាំងស្រុង)
លោកប្រធានាធិបតី បានមានប្រសាសន៍ថា ភេរវកម្មនៅតែជាការគំរាមដោយផ្ទាល់ខ្លាំងបំផុតដល់សន្តិសុខអាមេរិក ហើយលោកប្រធានាធិបតី បានអំពាវនាវដល់ប្រទេសជាដៃគូនានាដែលនៅទីនោះបណ្តាញភេរវកម្ម ស្វះស្វែងបោះទីតាំង។ លោក បានសង្កត់ថា សហរដ្ឋអាមេរិក មិនគួរសុំការអនុញ្ញាតិដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនឬមាតុភូមិរបស់ខ្លួន។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈបែបនេះ យើងមិនគួរធ្វើសង្គ្រាមតែម្នាក់ឯងទេ។ យើងត្រូវរួបរួមសម្ព័ន្ធមិត្តនិងដៃគូដើម្បីធ្វើសកម្មភាពរួម។ យើងត្រូវពង្រីកឧករណ៍របស់យើង រួមមានវិស័យការទូតនិងការអភិវឌ្ឍការដាក់ទណ្ឌកម្មនិងការធ្វើឲ្យឲ្យគេឯកោ អនុវត្តច្បាប់អន្តរជាតិ ហើយបើចាំបាច់និងចង់ឲ្យមានប្រសិទ្ធភាព គឺចំណាត់ការខាងយោធាជាពហុភាគី។ នៅក្នុងកាលៈទេសៈបែបនេះ យើងត្រូវធ្វើការជាមួយប្រទេសផ្សេងៗទៀត ពីព្រោះតែចំណាត់ការរួមក្នុងកាលៈទេសៈទាំងនេះ ទំនងជាបានទទួលជោគជ័យកាន់តែខ្លាំងឡើង»។
លោកប្រធានាធិបតីអូបាម៉ា បានស្នើថវិកា៥.០០០លានដុល្លាដើម្បីជួយប្រទេសនានាប្រយុទ្ធប្រឆាំងភេរវកម្ម ហើយនឹងពង្រីកថវិកាសម្រាប់ការស៊ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ កិច្ចប្រតិបត្តិការពិសេសនិងសកម្មភាពផ្សេងៗទៀតរបស់ក្រសួងការពារប្រទេស។
ក្នុងថ្ងៃជាមួយគ្នានេះដែរ លោកអនុប្រធានាធិបតី Joe Biden បានថ្លែងសន្ទរកថាមួយអំពីគោលនយោបាយបរទេសនេះដែរ ដោយលោកបានច្រានចោលសេចក្តីព្រួយបារម្ភអំពីការរីកចម្រើនឆាប់រហ័សនៃកម្លាំងសេដ្ខកិច្ចរបស់ប្រទេសចិន។
នៅចំពោះមុខក្រុមនិស្សិតដែលទទួលសញ្ញាប័ត្រពីបណ្ឌិតសភាកងទ័ពអាកាស លោក Biden បានថ្លែងថាប្រទេសចិន «មាននិស្សិតទទួលសញ្ញាប័ត្រជាវិស្វករនិងជាអ្នកវិទ្យាសាស្រ្តចំនួន៦ទៅ៨ដងច្រើនជាងសហរដ្ឋអាមេរិក»។
ប៉ុន្តែលោកថ្លែងជាអាទិថា «ខ្ញុំសុំឲ្យអស់លោកឆ្លើយមកខ្ញុំវិញថា តើលោកអាចរាប់គម្រោងណាមួយ ការផ្លាស់ប្តូរណាមួយ និងផលិតផលណាមួយដែលមានបញ្ចូលឬប្រឌិតតាមរបៀបថ្មី (innovation) ដែលបានលេចចេញមកពីប្រទេសចិនបានទេ?»។
លោក Biden បានថ្លែងយោងទៅរកទសវត្សរ៍១៩៩០ នៅពេលដែលលោកថ្លែងថាមានមនុស្សជាច្រើននាក់ក្នុងសហរដ្ឋអាមេរិក មានការភ័យខ្លាចថាប្រទេសជប៉ុននឹងមានការជឿនលឿនលើសអាមេរិក៕