ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​ថា​ភាព​តាន​តឹង​រវាង​ប៉ូលិស​និង សហគម​ជនជាតិ​ភាគតិច​នឹង​នៅ​មាន​ជា​បន្ត


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដឹកនាំ​កិច្ចសន្ទនា​មួយ​ទៅ​លើ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​គោលនយោបាយ​សហគមន៍​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដឹកនាំ​កិច្ចសន្ទនា​មួយ​ទៅ​លើ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​គោលនយោបាយ​សហគមន៍​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​ថា​សរអា​អាច​រំពឹង​ថា​នឹង​ជួប​ប្រទះ​នូវភាព​តាន​តឹង​រវាង​ប៉ូលិស​ និង​សហគម​ជនជាតិ​ភាគតិច នៅ​ខែ​ក្រោយ ឆ្នាំ​ក្រោយ គឺ​មួយ​រយៈ​ទៀត​ទៅ​ថ្ងៃ​អនាគត។

លោក​អូបាម៉ា​បាន​ធ្វើ​ការ​ពិភាក្សា​អស់​ពេល​៤​ម៉ោង​នៅ​សេតវិមាន​កាល​ពីយប់​ថ្ងៃពុធ ជាមួយ​ក្រុម​មេ​ប៉ូលិស អភិបាល​រដ្ឋ​ និង​អភិបាល​ក្រុង​មួយ​ចំនួន ព្រម​ទាំង​ជាមួយ​លោកស្រី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ Loretta Lynch និង​ជាមួយ​សមាជិក​នៃ​ចលនា​ដើម្បី​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Black Lives Matter ​ប្រែ​មក​ថា ជីវិត​ជន​ជាតិ​ស្បែក​ខ្មៅ​មាន​សារៈសំខាន់។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហូរ​ឈាម​អស់​មួយ​សប្តាហ៍ ដែល​មាន​រួម​ទាំង​ការ​ស្លាប់​ប៉ូលិស​៥នាក់ នៅ​ទីក្រុង Dallas ​រដ្ឋ Texas ​ដោយ​ដៃ​របស់​សកម្មជន​ស្បែក​ខ្មៅ​ម្នាក់ ដែល​ខឹង​ចំពោះ​ការ​ដែល​ប៉ូលិស​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ នៅ​រដ្ឋ Minnesota និង រដ្ឋ Louisiana៕

XS
SM
MD
LG