ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Obama គ្រោង​ជួប​ប្រធានាធិបតី​សិង្ហបុរី​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ Lee Hsien Loong ខណ ដែល​លោក​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​ នៅ​ Annenberg តំបន់​កំសាន្ត​ Sunnylands កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៥ កុម្ភៈ ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ Lee Hsien Loong ខណ ដែល​លោក​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន​ នៅ​ Annenberg តំបន់​កំសាន្ត​ Sunnylands កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៥ កុម្ភៈ ២០១៦។

លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅឯ​សេតវិមាន​នា​ថ្ងៃ​អង្គារ​នេះនិង​គ្រោង​នឹង​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​ការ​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ដដែល ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​សិង្ហបុរី។

ដោយ​ថ្លែង​ទៅ​កាន់​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ លោក លី ស៊ានឡុង បាន​ក្រើន​រំលឹក​ថា ភាព​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ស្រប​គ្នា​ជាមួយ​នឹង​ការ​យល់​ព្រម​របស់​សភា​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក(TPP)។

លោក លី បាន​និយាយ​ថា លោក​ដឹង​ថា​កិច្ច​ព្រមព្រៀង TPP នេះ​មិន​សូវ​ជា​មាន​ប្រជាប្រិយ​ភាព​ប៉ុន្មាន​ទេ​ក្នុង​ចំណោម​អ្នក​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នា​ឆ្នាំ​នេះ។ លោក​បាន​បន្ថែម​ថា ការ​អនុម័ត​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​នេះ​របស់​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​សាកល្បង​ឲ្យ​ឃើញ​ពី​ភាព​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​ និង​ភាព​ម៉ឺងម៉ាត់​នៃ​គោលបំណង​របស់​សហរដ្ឋ​អាមេរិក។

លោក លី បាន​គូស​បញ្ជាក់​បន្ថែម​ថា បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​គ្នា ប៉ុន្តែ​ក៏​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​គោរព​តាម​កិច្ច​ព្រមព្រៀង​នោះ​ដែរ។ លោក​ក៏​បាន​ស្នើ​ថា នៅ​ថ្ងៃ​ខាង​មុខ ប្រទេស​ចិន​នឹង​ចូលរួម​ជាមួយ​កិច្ច​ព្រមព្រៀង TPP ដែល​មាន​សមាជិក​ចំនួន ១២ ប្រទេស​នេះ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន Strait Times ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​លើកឡើង​ថា លោក​នៅតែ​មាន​គោលបំណង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​សមាជិក​មួយ​នៅក្នុង​កិច្ច​ព្រមព្រៀង TPP នេះ ដោយ​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​នាំចេញ​នាំចូល​ជាច្រើន ដែល​ធ្វើឲ្យ​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ជាង​មុន៕

XS
SM
MD
LG