ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ថ្លែង​ថា លោក​បាន​ស្នើ​សភា​​ ឲ្យ​ផ្តល់​ថវិកា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ Zika


រូបភាពឯកសារ៖ មេរោគ Zika នៅតាមតំបន់ក្នុងផែនទីអាមេរិក
រូបភាពឯកសារ៖ មេរោគ Zika នៅតាមតំបន់ក្នុងផែនទីអាមេរិក

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ជំរុញ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ផ្តល់​ថវិកា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ Zika។​

លោក​អូបាម៉ា​បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ លោក​បាន​ស្នើ​ទៅ​សភា​ជាង​៦ខែ​មក​ហើយ​ ឲ្យ​ផ្តល់​ធនធាន​សង្គ្រោះ​បន្ទាន់​ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ ​Zika​ ប៉ុន្តែ​សភា​បានបដិសេធ​ចំពោះ​សំណើ​របស់​លោក។​

លោក​ប្រធានាធិបតី​ថ្លែង​ថា​ ផ្ទុយ​ទៅ​វិញ​ ពួក​យើង​ត្រូវ​បាន​បង្ខំឲ្យ​ប្រើ​ប្រាស់​ធនធាន​ដែល​ពួក​យើង​មាន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ អ៊ីបូឡា​ ជំងឺ​មហារីក​ និង​ជំងឺ​ផ្សេងៗ​ទៀត​ជំនួស​ទៅ​វិញ។​

លោក​អូបាម៉ា​ បាន​ថ្លែង​ទៀត​ថា វិធី​នេះ​គឺ​មិន​មាន​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ចិរភាព​នោះ​ទេ។​ ហើយ​សភា​បាន​សម្រាក​អស់​រយៈ​ពេល ៧សប្តាហ៍​មក​ហើយ​ ដោយ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិកាំង​ពី​មេរោគ​ Zika នោះ​ទេ។

លោក​ប្រធានាធិបតី ថ្លែង​ថា «‍សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ គួរ​តែ​ចាត់ទុក​មេរោគ​ Zika ថា​ជា​ការ​គំរាម​កំហែង​មួយ ហើយ​ចាត់​ទុក​វា​ជា​បញ្ហា​អាទិភាព នៅ​ពេល​ដែល​ពួកគេ វិលត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ក្រោយ​ពី​ថ្ងៃ​ឈប់​សំរាក​ក្នុង​ទិវា​ពលកម្ម »៕

XS
SM
MD
LG