ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ាចុះ​ហត្ថលេខាច្បាប់​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៥

កំរង​ផ្កា​តុប​តែង​បុណ្យ​ណូអែល​ព្យួរ​នៅ​លើ​ទ្វារ​ទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី​ (Oval Office) ខណៈ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារាក់​ អូបាម៉ា​ ដើរ​ត្រលប់​ទៅ​កាន់​សេតវិមាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​ នេះលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាដែលជាត្រឡប់ទៅកាន់សេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនថ្ងៃទី 15 ធ្នូឆ្នាំ 2014 ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា​មាន​ទឹក​ប្រាក់​១,១​លាន​លាន​ដុល្លារ ដែល​នឹង​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ស្ទើរ​តែ​ទាំងអស់​ក្នុង​ឆ្នាំ​២០១៥​។

មាន​តែ​ក្រសួង​សន្តិសុខ​មាតុភូមិ​ទេ​ ដែល​ត្រូវ​បាន​លើកលែង​ក្នុង​ច្បាប់​ថវិកា​ដែល​លោក​ប្រធានាធិបតី​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃអង្គារ​នោះ។ ក្រសួង​នេះ​នឹង​អស់​ថវិកា​នៅ​ចុង​ខែ​កុម្ភៈ។ ​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​កំណត់​ការ​ផ្តល់​មូលនិធិ​សម្រាប់​ក្រសួងនេះ ​ដើម្បីឱ្យ​គណបក្ស​សាធារណរដ្ឋ​អាច​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​បញ្រ្ជាស​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​របស់​លោក ​ដែល​លុប​ចោល​ការ​គំរាម​បញ្ជូន​ជនអន្តោប្រវេសន៍​ច្រើន​លាន​នាក់ ដែល​គ្មាន​ឯកសារ​រស់​នៅ​ស.រ.អា.​ ​ឲ្យ​ទៅ​ប្រទេស​កំណើត​វិញ​នោះ។​

ការ​អនុម័ត​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​កាលពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ នៃ​រដ្ឋ​Texas​ ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​សម្រាប់​សំណើ​កាត់​មូលនិធិ​ដែលអាច​ត្រូវ​បាន​ប្រើ​ដើម្បី​អនុវត្ត​បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក​អូបាម៉ា៕

XS
SM
MD
LG