ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា​ ចង់​បាន​ការ​អនុញ្ញាត​ពី​រដ្ឋសភា​ដើម្បី​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម


លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ពេល​ថ្លែង​អំពី​ក្រុម​រដ្ឋអ៊ីស្លាម​នៅសេតវិមាន​ នា​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​។
លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ពេល​ថ្លែង​អំពី​ក្រុម​រដ្ឋអ៊ីស្លាម​នៅសេតវិមាន​ នា​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​។

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃ​ពុធ​បាន​ស្នើ​សុំ​សេចក្តី​អនុញ្ញាត​តាម​ផ្លូវ​ការ​ពី​រដ្ឋសភា ​ដើម្បី​ប្រើ​កង​កម្លាំង​យោធា​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ហៅ​ Islamic​ State។​

លោក​ អូបាម៉ា​ បាន​ថ្លែង​នៅ​សេតវិមាន​ថា​ សេចក្តី​សុំ​នេះ​មិន​មែន​ជា​ការ​អនុញ្ញាត្ត​ឲ្យ​ធ្វើ​សង្គ្រាម​លើ​ដី​គោក​មួយ​ទៀត​ ដូច​ស.រ.អា​បាន​ធ្វើ​នៅ​ប្រទេស​ អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន​ទេ។​

លោក​ប្រធានាធិបតី​បាន​ពន្យល់​ថា​ ជា​ឧទាហរណ៍​ សេចក្តី​អនុញ្ញាត​នេះ​នឹង​អាច​ឲ្យ​លោក​អាច​ដាក់​ពង្រាយ​កង​កម្លាំង​ពិសេស​ បើ​សិន​ជា​ស.រ.អា​មាន​ព័ត៌មាន​សម្ងាត់​ដែល​អាច​ធ្វើ​សកម្មភាព​បាន​ អំពី​ទី​ប្រជុំ​របស់​ក្រុម​មេ​ដឹកនាំ​រដ្ឋ​អ៊ីស្លាម។​

សេចក្តី​អនុញ្ញាត​នេះ​នឹង​កំណត់​ប្រតិបត្តិការ​ត្រឹម​តែ​ ៣​ ឆ្នាំ​ ហើយ​រារាំង​មិន​ឲ្យ​កង​ទ័ព​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ដី​គោក​ក្នុង​រយៈ​ពេល​យូរ៕

XS
SM
MD
LG