ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ប្រឹងប្រែង​​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​មាន​ទំនុកចិត្តឡើង​វិញ​​ចំពោះ​ការ​គំរាមកំហែង​ភេរវកម្ម


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​ពី​ការិយាល័យ Oval ក្នុង​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​អាទិត្យ​ ទី៦ ខែ​ធ្នូ ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​ពី​ការិយាល័យ Oval ក្នុង​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​អាទិត្យ​ ទី៦ ខែ​ធ្នូ ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ប្រឹងប្រែង​បន្ធូរបន្ថយ​ភាព​ភ័យខ្លាច​របស់​ពលរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ់ា ដោយ​បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដែល​ចេះ​តែ​កើន​ឡើង។

ដោយ​ថ្លែង​នៅ​ក្នុង​ការិយាល័យ Oval លោក​អូបាម៉ា​ទទួល​ស្គាល់​នូវ​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស និង​ក្រុង San Bernardino រដ្ឋកាលីហ្វរញ៉ា ដែល​រដ្ឋបាល​របស់​លោក​បាន​ហៅ​ថា​ជា​ «សកម្មភាព​ភេរវកម្ម»។ សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា ទទួល​បាន​ការ​លើក​ទឹកចិត្ត ដោយ​សមាជិក​នៃ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ទោះ​មិន​ដោយ​ផ្ទាល់​ក៏​ដោយ។

លោក​អូបាម៉ា​បាន​និយាយ​ថា៖ «ការ​គំរាម​កំហែង​ផ្នែក​ភេរវកម្ម​បាន​វិវត្ត​ទៅ​ដល់​ដំណាក់កាល​ថ្មី​មួយ។ ខ្ញុំ​ដឹង​ថា បន្ទាប់​ពី​សង្រ្គាម​ជាច្រើន ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​កំពុង​តែ​សួរ​ថា​តើ យើង​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​រ៉ាំរ៉ៃ​ដែល​មិន​មាន​ដំណោះស្រាយ​ឬ​យ៉ាង​ណា»។

លោក​បាន​បន្ថែម​ថា៖ «ការ​គំរាម​កំហែង​ពី​ភេរវកម្ម​គឺ​ពិត​ប្រាកដ​ណាស់ ប៉ុន្តែ​យើង​នឹង​យក​ឈ្នះ​លើ​វា»។

សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ឬ​គោលនយោបាយ​ថ្មី​ដើម្បី​ប្រយុទ្ធ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។ វា​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​អាមេរិកាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​របស់​លោក​អូបាម៉ា និង​ដើម្បី​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​អាមេរិកាំង​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​ភាព​ភ័យ​ខ្លាច​នេះ»៕

XS
SM
MD
LG