ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត​បាន​ជួប​គ្នា​ មុន​កិច្ចប្រជុំ​កំពូល​​របស់​ប្រទេស​​​​​ឈូង​សមុទ្រ


លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ​និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត ព្រះ​នាម Salman ធ្វើ​ដំណើរ​ទៅ​កាន់​កិច្ចប្រជុំ​នៅ​វិមាន Erga នៅ​ក្នុង​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ​និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត ព្រះ​នាម Salman ធ្វើ​ដំណើរ​ទៅ​កាន់​កិច្ចប្រជុំ​នៅ​វិមាន Erga នៅ​ក្នុង​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ​និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត ព្រះ​នាម Salman បាន​ច្រានចោលមិន​និយាយ​អ្វី​ បន្ទាប់​ពី​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​២​ម៉ោង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​នៅ​ឯព្រះ​បរមរាជវាំង Erga។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ មុន​ពេល​ដែល​កិច្ចប្រជុំ​កំពូលក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​តាម​ឈូង​សមុទ្រចាប់​ផ្តើម។

បន្ទាប់​មក សេតវិមាន​បាន​ប្រកាស​ថា លោក អូបាម៉ា​ នឹង​ចូល​គាល់​ព្រះ​រាជ​បុត្រ​គ្រងរាជសម្បត្តិរបស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ព្រះ​នាម Sheikh Mohammed bin Zayed Al Nahyan នៅ​យប់​ថ្ងៃ​ពុធ​ម៉ោង​ក្នុង​ស្រុក។ ​

កិច្ចប្រជុំនេះ​នឹង​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​សហប្រតិបត្តិការ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម និង​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ផង​ដែរ។ នេះ​បើ​យោងតាម​សេតវិមាន។​

សហរដ្ឋ​អាមេរិក​ និង​ដៃ​គូ​អារ៉ាប់​របស់​ខ្លួន​នឹង​លើក​យក​បញ្ហាដែល​កំពុង​តែ​តានតឹងនៅ​ក្នុង​តំបន់មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ដែល​នឹង​ចូល​រួម​ដោយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​តាម​ឈូង​សមុទ្រ​ទាំង​៦​ដែល​រួម​មាន​ អារ៉ាប៊ី​សាអូឌីត គុយវេត អាមេរ៉ាត​អារ៉ាប់​រួម កាតា បារ៉ែន និង​អូម៉ាន់​ផង​ដែរ។ ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការកើនឡើងនូវ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​អារ៉ាប៊ី​សាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​យុទ្ធសាស្រ្ត​និង​អាទិភាព​ខុសគ្នា​រវាង​ប្រទេស​ទាំង​២​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG