ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ប្តេជ្ញា​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បិទ​គុក​ Guantanamo


លោក​​ប្រធានាធិបតី​​បារ៉ាក់​ អូបាម៉ា​​បាន​​ថ្លែង​​ថា​​លោក​​នឹង​​ធ្វើ​​អ្វី​ៗ​ទាំង​អស់​​ដែល​​លោក​​អាច​​ធ្វើ​​បាន​​ដើម្បី​​បិទ​​គុក​​យោធា​​ស.រ.អា.​នៅ​​ឆក​​សមុទ្រ​​ Guantanamo ​ប្រទេស​​គុយបា​​ (Cuba​)។
លោក​​ប្រធានាធិបតី​​បារ៉ាក់​ អូបាម៉ា​​បាន​​ថ្លែង​​ថា​​លោក​​នឹង​​ធ្វើ​​អ្វី​ៗ​ទាំង​អស់​​ដែល​​លោក​​អាច​​ធ្វើ​​បាន​​ដើម្បី​​បិទ​​គុក​​យោធា​​ស.រ.អា.​នៅ​​ឆក​​សមុទ្រ​​ Guantanamo ​ប្រទេស​​គុយបា​​ (Cuba​)។

លោកប្រធានាធិបតី​ស.រ.អ.​បាន​មានប្រសាសន៍​ថា​លោក​នឹង​ធ្វើ​អ្វី​ៗទាំង​អស់​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​បិទ​គុក​យោធា​ស.រ.អា.នៅ​ឆក​សមុទ្រ​ Guantanamo ប្រទេស​គុយបា​ (Cuba)។

លោក​ប្រធានាធិបតី​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នេះ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​តាម​បណ្តាញ​ទូរទស្សន៍​ស.រ.អា. CNN។​លោក​បាន​ថ្លែង​ថា​គុក​នេះ​«បណ្តុះគំនិត​ក្រុម​សង្រ្គាមសាសនា​និង​ក្រុម​និយម​ជ្រុល​នៅ​ទូទាំង​ពិភពលោក»។ លោក​ប្រធានាធិបតី​បាន​បន្ត​ថា​ស.រ.អា.ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​សម្រាប់​អ្នកទោស​ម្នាក់ៗដែល​ជាប់ឃុំឃាំង​នៅ​ទីនោះ​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ពន្ធនាគារ​នេះ​ជា​ការផ្ទុយ​នឹង​សេចក្តី​ថ្លៃថ្នូរ​របស់​ស.រ.អា.។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាននិយាយថាខ្លួន​បាន​បញ្ជូនទៅ​ប្រទេសកំណើត​វិញ​នូវ​អ្នកទោស​អាហ្វហ្គានីស្ថាន(Afghanistan) បួន​នាក់​ដែល​បានជាប់ឃុំឃាំង​នៅគុក​ឆក​សមុទ្រ​ Guantanamo។

ក្រុម​មន្ត្រី​ស.រ.អា.បាន​និយាយ​ថា​បុរស​ទាំង​នេះ​បាន​ត្រូវត្រួតពិនិត្យ​យូរយារ​មក​ហើយ​ថា​មិន​មាន​លទ្ធភាព​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ​នៅ​ពេល​ត្រូវដោះលែង​ហើយ​គេឃើញ​ថា​ការ​ដោះលេង​ក្រុម​បុរស​ទាំង​នោះ​ជា​សញ្ញា​មួយ​នៃ​ការ​ទុកចិត្ត​លើ​រដ្ឋាភិបាល​របស់លោក ​Ashraf Ghani ប្រធានាធិបតី​ថ្មី​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG