ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ជា​មធ្យោ​បាយ​​ដ៏​ល្អបំផុត​​ដើម្បី​​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កុំ​បាន​ទទួល​អាវុធ​នុយក្លេអ៊ែរ


លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​និយាយ​ថា ​គម្រោង​កិច្ច​ព្រមព្រៀង​ដើម្បី​ទប់ស្កាត់​នៅ​ក្នុង​ការ​ដោះដូរ​ជាមួយ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ ​ជា​មធ្យោ​បាយ​​ដ៏​ល្អបំផុត​​ដើម្បី​​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កុំ​បាន​ទទួល​អាវុធ​នុយក្លេអ៊ែរ។
លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​និយាយ​ថា ​គម្រោង​កិច្ច​ព្រមព្រៀង​ដើម្បី​ទប់ស្កាត់​នៅ​ក្នុង​ការ​ដោះដូរ​ជាមួយ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ ​ជា​មធ្យោ​បាយ​​ដ៏​ល្អបំផុត​​ដើម្បី​​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កុំ​បាន​ទទួល​អាវុធ​នុយក្លេអ៊ែរ។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​និយាយ​ថា ​គម្រោង​កិច្ច​ព្រមព្រៀង​ដើម្បី​ទប់ស្កាត់​នៅ​ក្នុង​ការ​ដោះដូរ​ជាមួយ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ ​ជា​មធ្យោ​បាយដ៏​ល្អបំផុតដើម្បីធ្វើ​ឲ្យ​អ៊ីរ៉ង់​កុំ​បាន​ទទួល​អាវុធ​នុយក្លេអ៊ែរ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត New York Times ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​អូបាម៉ា ​បាន​និយាយ​ថា ​ការ​បន្ត​ការ​ដាក់​ទណ្ឌកម្ម ​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​បាន​ដឹង​កាន់​តែ​តិច​ឡើង​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែ​របស់​អ៊ី​រ៉ង់ ​ហើយ​ថា ​ការ​វាយ​ប្រហារ​តាម​យោ​ធា ​នឹង​ក្លាយ​ជាការ​ដើ​រថយ​ក្រោយ ដែល​ស្ទើរ​តែ​ប្រាកដ​ថា ​អ៊ី​រ៉ង់​នឹង​ស្ទុះស្ទារ​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អាវុធ។

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍ NBC ​ក្នុង​កម្ម​វិធី Meet the Press ​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ​បាន​បន្ត​និយាយ​ប្រឆាំង​ដល់​កិច្ច​ព្រម​ព្រៀង​កាល​ពី​សប្តាហ៍​មុន ​ដោយ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​នេះ ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែដ៏​ធំ ដែល​នៅ​ទី​បំផុត ​នាំ​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែ។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ពណ៌​នា​ការការ​ពារ​របស់​សហរដ្ឋ​អាមេរិកដល់​ប្រទេស​អ៊ី​ស្រាអែល​ថាជាការ​មិន​អាច​បំបែក​បំបាក់បាន​នៅ​ក្នុង​ការ​ស្វះស្វែង​ផ្តល់​ការ​ធានាអះអាង​សាជាថ្មី ​ខណៈ​ដែល​ចរចាជាមួយ​ប្រទេស​ដែល​មេដឹកនាំ​កំពូល​របស់​ពួកគេ​បាន​បដិសេធ​ការសម្លាប់​រង្គាល​លើ​អំបូរ​ជន​ជាតិ​ជ្វីព​ ហើយ​បាន​សម្តែង​នូវ​គំនិត​ប្រឆាំង​អំបូរ​ជន​ជាតិ​ជ្វីព​ និង​មាន​បំណង​កម្ទេច​អ៊ី​ស្រាអែល៕

XS
SM
MD
LG