ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​អាច​បន្ត​នូវ​សកម្មភាព​នុយក្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន

​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ Javad Zarif (ខាងស្តាំ) បានមាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​ក្រុង​ Tehran អា​ចវិលត្រទ្បប់​ទៅកាន់កម្រិត​បច្ចុប្បន្ន​នៃ​សកម្មភាព​បរមាណូ​របស់​ខ្លួន​ ប្រសិន​បើ​បស្ចឹម​ប្រទេស​ដក​ថយ​ចេញពី​កិច្ច​ព្រមព្រៀង​បរមាណូ​ដែល​មាន​កំណត់​ត្រូវ​ធ្វើឲ្យ​សម្រេច​​​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​កិច្ចព្រមព្រៀងក្របខណ្ឌ​បរមាណូ​របស់​ក្រុមប្រទេស​មហាអំណាច​ពិភពលោកជាមួយ​ប្រទេសអ៊ីរ៉ង់​ ដោយ​បាននិយាយ​ថា​កិច្ចព្រមព្រៀង​នេះ​បន្សល់​ទុក​ឲ្យ​ «រដ្ឋភេរវជន​មួយ​នោះ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បរមាណូ​ដ៏​ធំ​ធេង​មួយ» ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​មាន​អាវុធ​បរមាណូ​នៅ​ទី​បញ្ចប់។​

ថ្លែង​ក្នុងកម្មវីធី Meet the Press របស់​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ NBC នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​រូបនេះ​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មីបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ ដោយ​គ្មាន​ការ​ដាក់​ទណ្ឌកម្ម​បច្ចុប្បន្ន​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ Tehran ទេនោះ​ ប្រទេសអ៊ីរ៉ង់នឹងមាន​ប្រាក់រាប់ពាន់លាន​ដុល្លារ​ដើម្បី​ «បូមបញ្ចូល» ក្នុង​ម៉ាស៊ីន​ភេរវកម្ម​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​និង «ច្បាំង​ដណ្តើមយក​ភូមិភាគ​មជ្ឈិម​បូព៌ា»។

ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​តាមទូរទស្សន៍​របស់​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif បានមាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​ក្រុង​ Tehran អា​ចវិលត្រទ្បប់​ទៅកាន់កម្រិត​បច្ចុប្បន្ន​នៃ​សកម្មភាព​បរមាណូ​របស់​ខ្លួន​ ប្រសិន​បើ​បស្ចឹម​ប្រទេស​ដក​ថយ​ចេញពី​កិច្ច​ព្រមព្រៀង​បរមាណូ​ដែល​មាន​កំណត់​ត្រូវ​ធ្វើឲ្យ​សម្រេច​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG