ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ចំពោះ​កូរ៉េ​ខាងជើង បន្សល់​ទុក​បញ្ហា​នុយក្លេអ៊ែរ​សម្រាប់​ប្រធានាធិបតី​បន្ទាប់

រូបឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៥។
រូបឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៥។

នៅ​ឆ្នាំ​នេះ ការឈោង​ដៃ​ខាង​វិស័យ​ការទូត​យ៉ាងឥត​ស្រាកស្រាន្ត​របស់​រដ្ឋបាល​លោក​អូបាម៉ា បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទំនាក់ទំនង​ឡើង​វិញ ជាមួយ​ប្រទេស​កុម្មុយនីស្ត​គុយបា និង​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដើម្បី​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់​ប្រទេស​អ៊ីរ៉ង់។

ទោះបីជា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា​ បាន​ឈានដល់​ការដោះស្រាយ​បញ្ហា​ការទូត​សំខាន់ៗ​ជាមួយ​នឹង​គូបដិបក្ខរយៈពេល​យូរខ្លះ​របស់​សហរដ្ឋអាមេរិកក៏ដោយ​ ក៏​វា​នៅតែ​មិន​ទំនង​ថា​លោក​នឹង​អាច​សម្រេច​បាន​នូវការ​ជឿន​លឿន​ទៅ​មុខ​ណា​មួយ​ ដើម្បី​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ឡើយ។

នៅ​ឆ្នាំ​នេះ ការឈោង​ដៃ​ខាង​វិស័យ​ការទូត​យ៉ាងឥត​ស្រាកស្រាន្ត​របស់​រដ្ឋបាល​លោក​អូបាម៉ា បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទំនាក់ទំនង​ឡើង​វិញ ជាមួយ​ប្រទេស​កុម្មុយនីស្ត​គុយបា និង​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដើម្បី​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់​ប្រទេស​អ៊ីរ៉ង់។

ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ​ខាងជើង ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​មាន​ជា​បន្ត។

Obama’s North Korea Strategy Leaves Nuclear Issue for Next President
សូម​រង់ចាំ

No media source currently available

0:00 0:01:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បច្ចុប្បន្ន នៅ​ពេល​ដែល​ស.រ.អា ផ្តោត​លើ​ការគំរាម​កំហែង​ពី​ជនសកម្ម​ប្រយុទ្ធ​ឥស្លាម​នៅ​មជ្ឈឹមបូព៌ា អ្នកវិភាគ​ដូចជា​សាស្រ្តចារ្យ​ John Delury នៅ​សាកលវិទ្យាល័យ​ Yonsei ​នៃ​ទីក្រុង​សេអ៊ូល​ និយាយ​ថា​ មាន​ឆន្ទៈនយោបាយ​តិច​តួច​ណាស់​ក្នុងការ​ព្យាយាម​ផ្សះផ្សា​រជាមួយ​កូរ៉េខាងជើង។

រូបឯកសារ៖ នៅ​ក្នុង​រូបភាព​ដែល​មិន​បាន​ប្រាប់​ថ្ងៃ​ខែ​ឆ្នាំ​ថត​នេះ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង គីម ជុងអ៊ុន (Kim Jong Un) ធ្វើ​ទស្សនកិច្ច​នៅ​សង្កាត់​ព្យុងឈុន (Phyongchon) ដែល​រូបថត​នេះ បាន​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាងជើង(KCNA) នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី ១០ ខែ​ធ្នូ ឆ្នាំ២០១៥។

«ដោយសារ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ឡើង​វិញ​អំ​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ភេវរកម្ម​នោះ បញ្ហា​កូរ៉េ​ខាង​ជើង បាន​ធ្លាក់​មក​នៅ​លំដាប់​ទាប ទោះបី​ជា​ប្រធានបទ​នេះ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ក៏​ដោយ ហើយ​នេះ​ពិតជា​បញ្ហា​ដ៏ធំ​មួយ​សម្រាប់​សន្តិសុខ​ប្រទេសជាតិ​ នេះ​បើ​តាម​ទស្សនៈ​របស់​ស.រ.អា»។

សកម្មភាព​កន្លងទៅ​របស់​ប្រទេស​ខាងជើង​ ដូចជា​ការក្បត់​នឹង​កិច្ចសន្យា​នុយក្លេអ៊ែ​នៅឆ្នាំ​២០០៨​ និង​ការបង្កហេតុ​មួយចំនួន​ដែល​រាប់បញ្ចូលទាំង​ការសាកល្បង​នុយក្លេអ៊ែ​នៅឆ្នាំ២០១៣​ ដែល​បាន​នាំឲ្យ​មាន​ការ​តវ៉ា និង​ការដាក់​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​មួយ បាន​ធ្វើឲ្យ​ឈោង​ទៅ​រក​កូរ៉េ​ខាង​ជើង​មាន​ភាព​លំបាក។

សាស្រ្តាចារ្យ Delury​ និយាយថា​ សេចក្តី​អត់ធ្មត់​របស់​លោក​ អូបាម៉ា​អាច​ទទួល​រងឥទ្ធិពល​ពី​យោបល់ទូទៅ​នៅក្នុង​ចំណោម​អ្នកជំនាញ​ ដែល​និយាយថា​របប​ផ្តាច់ការ​Kim​ នឹង​មិន​បន្ត​ទៅមុខ​បានយូរ​ទេ​ ក្រោយពី​មរណៈ​របស់​ Kim Jong Il​ នៅឆ្នាំ​២០១១។

«ប្រព័ន្ធ​នេះ​នឹងមិនអាច​បន្តដល់​ការផ្ទេរ​អំណាច​លើកទី២ទេ។ វា​គួរតែ​បាត់ទៅ​យូរណាស់​មកហើយ​ ហើយ​ឥឡូវ​នេះ វា​នឹង​រលាយ​បាត់។ ដូច្នេះ​ខ្ញុំ​គិត​ថា​ រឿង​នេះ​បាន​ជះឥទ្ធិពល​ដល់​ការ​យល់​ឃើញ​របស់​សេតវិមាន​ទៅលើ​កូរ៉េ​ខាងជើង​ពី​ដើម​ដំបូង​មក»។

គីម ជុងអ៊ុន នៅកាន់​អំណាច​ជា​បន្ត​និង​បាន​បន្ត​ការបង្កជម្លោះ​ពី​ឪពុក​លោក​ និង​ទំនាក់ទំនងដែល​ពិបាក​ទស្សន៍ទាយ ជា​មួយ​ប្រទេស​ឯទៀត។ ការដាក់​ទណ្ឌកម្ម​ ការហាមឃាត់​ការធ្វើ​ដំណើរ​ និង​ការខិតខំប្រឹងប្រែង​ក្នុងការ​ចោទប្រកាន់​ការរំលោភសិទ្ធិ​មនុស្ស​បាន​ធ្វើ​ឲ្យ​របប​គ្រប់គ្រង​ គិម មាន​ការហ្មួរហ្មង។ ប៉ុន្តែ​លោក​ Cheong Seong-chang​ អ្នកវិភាគ​កូរ៉េខាងជើង​ម្នាក់នៃ​វិជ្ជាស្ថាន​ Sejong និយាយថា​ សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងជើង​មានការរីកចំរើន​ ដោយសារ​កំណែទ្រង់ទ្រាយ​កសិកម្ម​ខ្លះ និង​ការកើនឡើង​នូវ​ជំនួយ​ពី​ប្រទេសចិន។

លោក​និយាយថា​ ស្របពេលដែល​ Kim Jong Un​ មិនពេញចិត្ត​នឹង​ស្ថានភាព​នៅ​ឃ្លាតឆ្ងាយ​ពីគេ​របស់​កូរ៉េ​ខាងជើង​ របប​នេះ​កំពុង​តែ​មានការឈឺចាប់​តិច​ជាង​អ្វីដែល​យើងគិត​ពីខាងក្រៅ។

នេះ​មានន័យថា​ បញ្ហា​របស់​ប្រទេស​កូរ៉េ​ខាងជើង​នឹង​ជាបញ្ហា​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ អូបាម៉ា​បន្សល់​ទុក​ឲ្យ​អ្នក​ត​ដំណែង។

ប្រែសម្រួល​ដោយ​ វិញ​ សុជាតា

XS
SM
MD
LG