ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា ថ្លែង​ថា​ច្បាប់​តម្រូវ​ឲ្យ​លោក Trump និង លោកស្រី Clinton ទទួល​ព័ត៌មាន​ស្តី​ពី​សន្តិសុខ​ជាតិ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ធ្វើ​សន្និសីទ​កាសែត​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ធ្វើ​សន្និសីទ​កាសែត​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា ថ្លែង​ថា​ ច្បាប់​តម្រូវ​ឲ្យ​រដ្ឋបាល​របស់​លោក​ ផ្តល់​ព័ត៌មាន​ស្តី​ពី​សន្តិសុខ​ជាតិ ដែល​មាន​រួម​ទាំង​ព័ត៌មាន​សម្ងាត់ ដែល​មិន​ចេញ​ផ្សាយ​ជូន​សាធារណជន​ផង​នោះ ​ជូន​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ធំៗ។

នេះ​មាន​ន័យ​ថា​រួម​ទាំង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton និង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ លោក Donald Trump ​ដែល​លោក​អូបាម៉ា បាន​ហៅ​ថា​មិន​សាកសម​នឹង​ធ្វើ​ជា​ប្រធានាធិបតី​ទេ។

ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​ ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត លោក Trump ​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ថ្លែង​ទៅ​កាន់​សាធារណជន​ម្នាក់ ដែល​តែង​តែ​មិន​រវល់​អើពើ​ ចំពោះ​អត្ថបទ​សុន្ទរកថា​ដែល​បានរៀប​រៀង​ឡើង​ទុក​ជា​មុន ហើយ​ផ្ទុយ​ទៅ​វិញ ធ្វើ​ការ​កត់សម្គាល់​ភ្លាមៗ ដែល​ជួនកាល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​និយាយ​ត្រង់ៗ ឬ​មួយ​ជា​ការ​រិះគន់​មន្ត្រី​អាមេរិកាំង​ឯ​ទៀត។ ការ​ធ្វើ​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​មិន​ដឹង​ថា​តើ​លោក Trump នឹង​ធ្វើ​ដូចម្តេច​ចំពោះ​ព័ត៌មាន​ដែល​លោក​បាន​ទទួល​ពី​ព័ត៌មាន​សម្ងាត់​ស្តី​ពី​សន្តិសុខ​ជាតិ​នោះ។

លោក​ អូបាម៉ា​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ​«បើ​ពួកគេ​ចង់​ធ្វើ​ប្រធានាធិបតី ពួកគេ​ត្រូវ​តែ​ចាប់​ផ្តើម​បង្ហាញ​លក្ខណៈ​ជា​ប្រធានាធិបតី ហើយ​នេះ​មាន​ន័យ​ថា​ត្រូវ​តែ​ចេះ​ទទួល​ព័ត៌មាន​សម្ងាត់ ហើយ​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ៕

XS
SM
MD
LG