លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់ក្រុង Hangzhou ប្រទេសចិនហើយនៅថ្ងៃសៅរ៍នេះ ជាទីកន្លែងដែលលោកត្រូវចូលរួមជាមួយក្រុមមេ ដឹកនាំពិភពលោកនានា ក្នុងកិច្ចប្រជុំកំពូលនៃប្រទេសដែលមានភាពលូតលាស់ផ្នែក សេដ្ឋកិច្ចជាងគេ ឬហៅថា G 20 Summit។
លោក អូបាម៉ា គ្រោងនឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីងពីងមុនពេលកិច្ច ប្រជុំកំពូលនោះ។
បន្ទាប់ពីកិច្ចប្រជុំក្រុមប្រទេស G 20 នៅថ្ងៃអាទិត្យនិងថ្ងៃ ចន្ទ មេដឹកនាំអាមេរិករូបនេះ នឹងធ្វើដំណើទៅកាន់ទីក្រុងវៀងចន្ទ ប្រទេសឡាវដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ហើយនឹងកិច្ចប្រជុំកំពូលអាស៊ីខាង កើត ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី អូបាម៉ាកំពុងប្រឈមនឹងបញ្ហាសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំក្រុមប្រទេស G 20 ដែលក្រុមមេដឹកនាំដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោកទាំង២០ រំពឹងថានឹងមានការពិភាក្សាល្អិតល្អន់អំពីវិធីស្រោចស្រង់សេដ្ឋកិច្ចពិភព លោក ដែលមិនរីកលូតលាស់ ហើយនឹងការជំរុញ បន្ថែមទៀតចំពោះបម្រែបម្រួល អាកាសធាតុ៕