ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ប្រារព្ធ​ពិធី​អាហារ​ពេល​យប់​ Iftar នៅ​សេតវិមាន​និង​លើក​ស្ទួយ​ការ​អត់​អោន​គ្នា​ខាង​សាសនា


ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា និយាយ​ទៅ​កាន់​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​ដើម្បី​ប្រារព្ធ​ខែ Ramadan នៅ​បន្ទប់​ State Dining Room នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។
ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា និយាយ​ទៅ​កាន់​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​ដើម្បី​ប្រារព្ធ​ខែ Ramadan នៅ​បន្ទប់​ State Dining Room នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​ច័ន្ទ​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ប្រឆាំង​នឹង​បុរេនិច្ឆ័យខាង​សាសនា​នៅ​ក្នុង​ពិធី​ជប់លៀង​អាហារ​ពេលល្ងាច​មួយ​នៅ​ក្នុង​សេតវិមាន​ដើម្បី​ប្រារព្ធ​ការ​ចាប់​ផ្តើម​ខែ Ramadan នៃ​សាសនា​អ៊ីស្លាម។​

សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​អ្នក​ការ​ទូត ​សមាជិក​សភា​ និង​ជនជាតិ​អាមេរិកាំង​កាន់​សាសនា​អ៊ីស្លាម​បាន​ចូល​រួម​ក្នុង​ការ​បរិភោគ​អាហារ​ពេលល្ងាច​តាម​ប្រពៃណី​ Iftar ដែល​បន្ទាប់​មក​មាន​ការ​មិន​បរិភោគ​អាហារ ​និង​ទឹក​ជា​រៀង​រាល់​ថ្ងៃ​ចាប់តាំង​ពី​ពេល​ថ្ងៃ​រះ​រហូត​ដល់​ពេល​ថ្ងៃ​លិច។​

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ការ​បរិភោគ​អាហារ​ពេល​យប់​ Iftar ជា​ការ​រំឮក​អំពី «សេរីភាព​ដែល​ចង​ភ្ជាប់​យើង​ជាមួយ​គ្នា​ជា​ប្រជារាស្ត្រ​អាមេរិកាំង» ដោយ​រួម​មាន​ «សិទ្ធិ​ដែល​មិន​អាច​រំលោភ​បាន​ ដើម្បី​គោរព​ជំនឿ​សាសនា​របស់​យើង​ដោយសេរី»។ លោក​បាន​ទទួល​ស្គាល់​ក្រុម​សកម្ម​ជន​អាមេរិកាំង​កាន់​សាសនា​អ៊ីស្លាម​វ័យ​ក្មេង​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​មនុស្ស​ដែល​ស្តាប់​លោក​និយាយ​ ដោយ​រួម​មាន​ នាង​ Samantha Elauf ដែល​បាន​ឈ្នះ​ក្តី​មួយ​នៅ​ក្នុង​តុលាការ​កំពូល​ស.រ.អា.​ដើម្បី​ការពារ​សិទ្ធិ​របស់​នាងក្នុង​ការ​ពាក់​កន្សែង​រុំ​ក្បាល​នៅ​ក្រោយ​នាង​ត្រូវ​បាន​បដិសេធ​មិន​ព្រម​ទទួល​ឱ្យ​ធ្វើ​ការ​ជា​អ្នក​លក់​ដូរ​នៅ​ក្នុង​ហាង​លក់​សម្លៀកបំពាក់​មួយ​កន្លែង។

លោក​អូបាម៉ា​ក៏​បាន​ថ្កោលទោស​ឧប្បត្តិហេតុ​ដ៏​ប្រល័យ​មួយ​ចំនួន ដែល​មាន​ទាក់ទិន​នឹង​សាសនា​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​រួម​មាន ការ​បាញ់​សម្លាប់​មនុស្ស​ច្រើន​នាក់​ កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ព្រះវិហារ​គ្រឹស្ត​សាសនា​ African American Church នៅ​ក្នុង​ក្រុង​ Charleston រដ្ឋ​ South Carolina៕

XS
SM
MD
LG