រដ្ឋបាលលោកអូបាម៉ា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នក្រោយពីមានការវាយប្រហារទៅលើបារាំង
ក្នុងពេលដែលក្រសែភ្នែកគ្រប់គ្នានៅលើពិភពលោកបន្តស្ថិតនៅលើការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុនលើទស្សនាវដ្តីត្លុកកំប្លែង ដែលរូបគំនូរត្លុករបស់គេធ្វើឱ្យក្រុមម៉ូស្លិមជ្រុលនិយមខឹងសម្បារ រដ្ឋបាលក្រុងវ៉ាស៊ីនតោនកំពុងតែបង្កើនការផ្តោតលើគ្រោះថ្នាក់ដែលអាចកើតមានឡើងហួសពីប្រទេសបារាំង។ លោក Michael Bowman នៃវីអូអេរាយការណ៍ថា លោក Eric Holder រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងទទូចឱ្យមានការតាមដានលើការគំរាមកំហែងស្រដៀងគ្នានេះនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន