លោកអូបាម៉ាផ្តោតលើការជួយលើកកម្ពស់ជីវភាពពលរដ្ឋអាមេរិក
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាផ្តោតទៅលើការងើបឡើងនៃសេដ្ឋកិច្ចអាមេរិកនិងផែនការណ៍របស់លោកដើម្បីជួយពង្រឹងជីវភាពរបស់ពលរដ្ឋអាមេរិកាំងដែលមានប្រាក់ចំណូលមធ្យម នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់សភាអាមេរិកទាំងពីរនិងទៅកាន់ប្រជាពលរដ្ឋអាមេរិកស្តីពីស្ថានភាពប្រទេសជាតិ។ ក្នុងវិស័យការបរទេស លោកអូបាម៉ាបានអំពាវនាវឲ្យសភាអាមេរិកផ្តល់សច្ចានុម័តលើការប្រើកម្លាំងយោធាដើម្បីបង្ក្រាបពួករដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ បន្ទាប់ពីការចាញ់ឆ្នោតក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា របៀបវារៈក្នុងស្រុកនិងក្រៅស្រុករបស់លោកអូបាម៉ាត្រូវគេរំពឹងថា នឹងជួបប្រទះជាការប្រឆាំងជំទាស់យ៉ាងខ្លាំងពីសំណាក់សភា។ ពីរដ្ឋធានីវ៉ាស៊ីនតោនស.រ.អា.លោកប៉ូចរាសីនៃវីអូអេពិភាក្សាជាមួយលោកប្រាក់ សម្ភស្សនៃ CNC នៅរាជធានីភ្នំពេញ៕