ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកអូបាម៉ា ផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច និងការលើកតម្កើងអ្នកមានប្រាក់ចំណូលមធ្យម
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានយកអំណះអំណាងរបស់លោកទៅបង្ហាញសាធារណជន នៅក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីអំពីស្ថានការណ៍ប្រទេសជាតិ ដោយផ្តោតទៅលើការកើនឡើងនៃសេដ្ឋកិច្ច និងផែនការរបស់លោកក្នុងការពង្រឹងអ្នកមានប្រាក់ចំណូលមធ្យម។ ចំណែកឯគោលនយោបាយការបរទេសរបស់លោកវិញ លោកបានអំពាវនាវឲ្យមានដំណើរការរួមគ្នានៃសភា ដើម្បីបោះឆ្នោតអនុម័តការប្រើកងកម្លាំងទ័ពប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ក្រោយពីការចាញ់នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណ្ណត្តិ និន្នាការនយោបាយនៅក្នុងប្រទេសនិងក្រៅប្រទេសរបស់លោកប្រធានាធិបតី ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំង។ អ្នកយកព័ត៌មានរបស់វីអូអេ Mary Alice Salinas រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន