ព្រះវិហារ Notre Dame បើកឡើងវិញ ដោយមានតន្ត្រី អ្នកបន់ស្រន់និងប្រមុខរដ្ឋ
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រី Jill Biden ភរិយាលោកប្រធានាធិបតី Joe Biden ចូលរួមជាមួយប្រមុខរដ្ឋរា់សិបនាក់ទៀតដើម្បីចូលរួមពិធីនៃការបើកឡើងវិញនូវព្រះវិហារ Notre Dame កាលពីចុងសប្តាហ៍នេះ ៥ឆ្នាំបន្ទាប់ពីព្រះវិហារដ៏អស្ចារ្សនៅក្រុងប៉ារីសនេះបានគេចផុតដ៏ផផិតផផើយពីការបំផ្លាញដោយអគ្គិភ័យ។ ព្រឹត្តិការណ៍នេះ រួមមានការសូត្រធម៌២នៅថ្ងៃអាទិត្យ ដែលផ្តល់នូវក្តីសង្ឃឹមសម្រាប់បារាំងនៅពេលមានចលចលខាងនយោបាយ។ អ្នកស្រី Lisa Bryant រាយការណ៍អំពីរឿងនេះពីរដ្ឋធានីនៃប្រទេសបារាំង។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕