មេដឹកនាំកូរ៉េខាងជើង Kim Jong Un និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នឹងប្រជុំជំនួបកំពូលទ្វេភាគីនៅថ្ងៃទី ២៧ខែមេសា។
ថ្ងៃខៃនៃជំនួបជាប្រវត្តិសាស្ត្រនេះបានត្រូវកំណត់នៅថ្ងៃព្រហស្បតិ៍នៅក្នុងការប្រជុំមួយរវាងពួកប្រេសីតមកពីប្រទេសកូរ៉េទាំងពីរនៅក្នុងភូមិយុទ្ធសន្តិភាព Panmunjom នៅតាមព្រំដែនរវាងប្រទេសទាំងពីរក្នុងតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរជាគូសត្រូវនឹងគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣។ មេដឹកនាំនៃប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងបានជួបគ្នាតែពីរដងគត់ចាប់តាំងពីការបែកចែកប្រទេសកូរ៉េមក លើកទីមួយកាលពីឆ្នាំ២០០០និងលោកទីពីរកាលពីឆ្នាំ២០០៧។
កិច្ចព្រមព្រៀងអំពីជំនួបកំពូលអន្តរកូរ៉េបានសម្រេចតែប៉ុន្មានថ្ងៃក្រោយពីលោក Kim Jong Un បានទៅបំពេញទស្សនកិច្ចមួយនាំឱ្យគេភ្ញាក់ផ្អើលក្នុងប្រទេសចិនដែលជាដំណើរទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកចាប់តាំងពីបាន
កាន់អំណាចកាលពីឆ្នាំ២០១១ក្រោយមរណភាពរបស់ឳពុកលោកគឺលោក Kim Jong Il។ ប្រទេសចិនបាននិយាយថានៅក្នុងកិច្ចចរចារបស់លោកជាមួយលោកប្រធានាធិបតីចិន Xi Jinping លោក Kim Jong Un បានបញ្ជាក់អំពីការប្តេជ្ញារបស់លោកធ្វើមិនឱ្យមានអាវុធបរមាណូក្នុងឧបទ្វីបកូរ៉េនិងធ្វើការចរចាជាមួយប្រទេសកូរ៉េខាងត្បូងនិងស.រ.អា.។
ពួកប្រេសីតកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនឹងជួបគ្នាទៀតនៅថ្ងៃពុធទី៤ខែមេសាដើម្បីរៀបចំជាចុងក្រោយបង្អស់អំពីសេចក្តីល្អិតល្អន់នៃជំនួបកំពូលរវាងលោក Kim និងលោក Moon៕