ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ធ្វើ​តេស្ត​មីស៊ីល​ដើម្បី​ទបទល់​នឹង​ប្រព័ន្ធ​ការពារ​ THAAD


ឧបករណ៍​សម្រាប់​បាញ់​មីស៊ីល និង​សម្ភារៈ​នានា​ដែល​ចាំបាច់​សម្រាប់​តម្លើង​ប្រព័ន្ធ​ការពារ THAAD ត្រូវ​បាន​គេ​ដឹក​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
ឧបករណ៍​សម្រាប់​បាញ់​មីស៊ីល និង​សម្ភារៈ​នានា​ដែល​ចាំបាច់​សម្រាប់​តម្លើង​ប្រព័ន្ធ​ការពារ THAAD ត្រូវ​បាន​គេ​ដឹក​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

ការ​បាញ់​ពិសោធ​កាំ​ជ្រួច​មីស៊ីល​ថ្មីៗ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​ត្រូវ​បាញ់​បង្ហោះ​នៅ​ជិត​មូលដ្ឋាន​កង​នាវាមុជ​ទឹក​នៅ​ Sinpo អាច​បញ្ជាក់​ថា​ពួក​យោធា​កូរ៉េ​ខាង​ជើង​កំពុង​អភិវឌ្ឍន៍​វិធានការ​ទប់ទល់​ដើម្បី​ការពារ​ប្រទេស​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​វាយ​ប្រហារ​មុន​ដោយ​ស.រ.អា. និង​បំបាត់ចោល​ការ​មាន​ប្រៀប​ដោយ​ប្រព័ន្ធ​ការពារ​ THAAD ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល ដែល​បាន​ត្រូវ​ដាក់​ពង្រាយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

កង​យោធា​ស.រ.អា. ​និង​កូរ៉េ​ខាង​ត្បូង​បានរក​ឃើញ​ថា​មាន​ការ​បាញ់បង្ហោះ​កាំជ្រួច​ផ្លោង​មួយ​គ្រឿង​នៅ​ឯកន្លែង​បង្ហោះ​មួយ​នៅ​លើ​ដី​នៅ​ជិត Sinpo ក្នុង​ខេត្ត Hamgyong ខាង​ត្បូង​នៅ​លើ​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

ការ​ស្ទង់​ប៉ាន់ស្មាន​ដំបូង​បញ្ជាក់​ថា ​កាំជ្រួច​នេះ​ជា​បែប​កាំជ្រួច​ផ្លោង​មាន​វង់​ប្រតិបត្តិការ​មធ្យម​ធុន KN-15។ ទី​បញ្ជាការ​អាកាស ​និង​អវកាស​ទ្វីប​អាមេរិក​ខាង​ជើង​ហៅ​កាត់ថា​ NORAD បាន​កំណត់​ថា​ ការ​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​មិន​ដាក់​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​ទ្វីប​អាមេរិក​ខាង​ជើង​ទេ។​

ពួក​នាយ​អគ្គ​សេនាធិការ​ចម្រុះ​នៃ​កង​យោធ​ពល​កូរ៉េ​ខាង​ត្បូង ហៅ​កាត់​ថា​ JCS បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់កាំជ្រួច​ផ្លោង​មួយ​គ្រឿង​ចូល​ទៅក្នុង​ដែន​សមុទ្រ​ខាង​កើត​របស់​ផង​ខ្លួនហើយថា​កាំជ្រួច​នេះ​ហោះ​បាន​ចម្ងាយ​ប្រមាណ​៦០គ.ម.៕

XS
SM
MD
LG