ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​​​៖ កូរ៉េ​​​ខាង​​​ជើង​​​បាញ់​​​មីស៊ីល​​​​​​​​​ចូល​​​ដែល​​​ទឹក​​​របស់ខ្លួន


ប្រជាពលរដ្ឋ​​​កំពុង​​​មើល​​​ការ​​​ផ្សាយ​​​ព័ត៌មាន​​​តាម​​​ទូរទស្សន៍​​​អំពី​​​ការ​​​បាញ់​​​បង្ហោះ​​​កាំជ្រួច​​​មីស៊ីល​​​របស់​​​ប្រទេស​​​កូរ៉េ​​​ខាងជើង​​​។
ប្រជាពលរដ្ឋ​​​កំពុង​​​មើល​​​ការ​​​ផ្សាយ​​​ព័ត៌មាន​​​តាម​​​ទូរទស្សន៍​​​អំពី​​​ការ​​​បាញ់​​​បង្ហោះ​​​កាំជ្រួច​​​មីស៊ីល​​​របស់​​​ប្រទេស​​​កូរ៉េ​​​ខាងជើង​​​។

អាជ្ញាធរ​នៃ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​អាទិត្យ​នេះ​និយាយ​ថា​ ប្រទេសកូរ៉េ​ខាង​ជើង​បាន​បាញ់កាំជ្រួច​មីស៊ីល​២ ​គ្រាប់​ថែម​ទៀត​ ឆ្លង​ចូល​ក្នុង​ផ្ទៃ​សមុទ្រ​ ដែល​ស្ថិត​នៅទល់​មុខ​ឆ្នេរ​ ភាគ​ខាង​កើត​នៃ​ប្រទេស​ជប៉ុន។​ ​ភ្លាមៗ​ ក្រោយ​ហេតុការណ៍​នេះ ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ ​(​Tokyo​) ​បាន​ផ្ដើមការតវ៉ា​ ខាង​ការ​ទូតប្រឆាំង​នឹង​រដ្ឋាភិបាល​ ទីក្រុង​ព្យុងយ៉ាង (​Pyongyang​)​។​

​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ជប៉ុន​ថ្លែងថា ​កាំជ្រួច​មីស៊ីល​បាន​បាញ់ចេញ​ពី តំបន់​ភាគ​នារតី​ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

​គ្រាប់​ទី​មួយ​ បាន​បាញ់​ចេញនៅ​ចន្លោះ ម៉ោង​ ១២:៣០​នាទី​ព្រឹក​ ខណៈ​ពេល​ដែលគ្រាប់​ទី​ពី​ បាញ់​ចេញ​នៅ​ម៉ោង​ ១:៣០​នាទីព្រឹក​។ គ្រាប់​មីស៊ីល​ទាំង​ពីរ​ បាន​ហោះ​ចម្ងាយប្រហែល​៥០០​ គីឡូម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​ក្នុង​ផ្ទៃ​ទឹក​។​

​លោក​ Yoshihide Suga ​នាយខុទ្ទកាល័យ​ជប៉ុន ​បាន​ប្រាប់ពួក​អ្នក​យក​ព័ត៌មាន​ថា ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ ជា​ការ​រំលោភយ៉ាង​ច្បាស់​ក្រឡែត លើ​សេចក្ដី​សម្រេច​ចិត្ត ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG