ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​​បង្ហាញ​អ្នក​យក​ព័ត៌មាន​បរទេស​ពី​កន្លែង​បាញ់​រ៉ុកែត


អ្នក​យក​ព័ត៌មាន​មួយ​​ក្រុម​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​មន្ត្រី​កូរ៉េ​ខាង​ជើង​ម្នាក់ នៅ​​ក្បែរ​​​កាំជ្រួច​រ៉ុកែត​ Unha-3 នៅ​មជ្ឈ​មណ្ឌល​អាវកាស​ Tangachai -ri កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០១២។
អ្នក​យក​ព័ត៌មាន​មួយ​​ក្រុម​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញ​មន្ត្រី​កូរ៉េ​ខាង​ជើង​ម្នាក់ នៅ​​ក្បែរ​​​កាំជ្រួច​រ៉ុកែត​ Unha-3 នៅ​មជ្ឈ​មណ្ឌល​អាវកាស​ Tangachai -ri កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០១២។

មន្រ្តី​អ​វកាសរបស់​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ចាត់​វិធានការ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យដោយ​អនុញ្ញាតិ​ឲ្យ​ពួក​អ្នក​កាសែត​បរទេសមើល​កាំជ្រួច​រ៉ុកែត ដែល​ប្រុង​ប្រៀបបាញ់​បង្ហោះ​នៅ​សប្តាហ៍​នេះ​ ទោះ​បី​មាន​ការជំទាស់​ប្រឆាំង​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏ដោយ។

ការ​មើល​កាំជ្រួច​រ៉ុកែត​បាន​កើត​មាន​ឡើងនៅ​ពេល​ដែល​រូប​ថត​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​ VOA ​ទទួល​បាន ​បង្ហាញពី​អ្វី​ទំនង​ជា​ការ​ប្រុង​ប្រៀប​ធ្វើ​តេស្តុ​សាក​ល្បង​នុយក្លេអ៊ែរទី​៣របស់​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​ទី​ក្រុង​ព្យូង​យ៉ាងនៅ​តែ​និយាយ​ថា​កាំជ្រួច​រ៉ុកែត​ ដែល​ត្រូវ​បាញ់​បង្ហោះនៅ​ចន្លោះថ្ងៃ​ទី​១២​និង​១៦ខែ​មេសា​នេះ​ នឹង​ដឹក​ផ្កាយ​រណប​សម្រាប់​មើលអាកាស​ធាតុ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែសហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូងនិយាយ​ថាព្រឹត្តិការណ៍​នេះ​ជា​ការ​ធ្វើ​តេស្តុកាំ​ជ្រួច​ផ្លាង​ Ballistic Missile។

លោក​ Jang Myong Jin អ្នក​រៀប​ចំ​ចាត់​ចែង​ទូទៅនៅ​ទី​កន្លែង​បាញ់​បង្ហោះ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ នៅ​ក្រោម​សន្ធិសញ្ញា​អវកាស​ ប្រទេស​ទាំងអស់មាន​សិទ្ធិ​អភិវឌ្ឍ​បច្ចេកវិទ្យា​អវកាស​ដើម្បី​គោល​បំណង​សន្តិភាព។ សេចក្តី​សម្រេច​ចិត្តរបស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​តាក់​តែង​ដោយសហរដ្ឋ​សហរដ្ឋអាមេរិក​ បាន​និយាយអំពី​បច្ចេក​វិទ្យា​នៃ​ការ​បាញ់​បង្ហោះ​កាំ​ជ្រួចមីស៊ីល។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ មាន​សន្ធិសញ្ញា​មួយ​ដែល​សំខាន់​ជាង​សេចក្តី​សម្រេចចិត្ត​នេះ​ហើយ​នេះ​ជា​សន្ធិ​សញ្ញា​អវកាស។ សន្ធិ​សញ្ញា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ប្រទេស​និមួយ​ៗមាន​សិទ្ធិ​អភិវឌ្ឍ​បច្ចេក​វិទ្យាអវកាស​ហើយ​នឹង​រុករក​អវកាស​ដោយ​គោល​បំណង​សន្តិភាព។

ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៖

ស៊ីរី៖ ពួក​មន្រ្តី​តួកគី​ និយាយ​ថា​កង​ទ័ព​ស៊ីរី​បាន​បាញ់​ឆ្លងកាត់​ព្រំ​ដែនចូល​ក្នុងជំរុំ​ជន​ភៀស​ខ្លួនដោយ​ធ្វើ​ឲ្យ​អ្នក​បក​ប្រែជាតិ​តួកគី​ម្នាក់និងជន​ភៀស​ខ្លួន​ស៊ីរី​២​នាក់​ទៀតបាន​រង​របួសនៅ​ក្នុង​ឧបទ្ទវ​ហេតុ​បែប​នេះ​លើក​ទី១ចាប់​តាំង​ពី​តួកគីបាន​ចាប់​ផ្តើមផ្តល់​កន្លែង​ជ្រក​ពួនដល់​ជន​ភៀស​ខ្លួនស៊ីរីរាប់​ពាន់​នាក់កាល​ពី​ឆ្នាំ​ទៅ​មក។

ម៉ាលី៖ សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាង​លិច​ (ECOWAS) បាន​លុបចោល​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​ម៉ាលី​ ដោយ​និយាយ​ថា ខ្លួន​បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំរដ្ឋ​ប្រហារ​យោ​ធាតាំង​ចិត្ត​ធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រងតាម​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។

ធនាគារ​ពិភពលោក៖ សេចក្តី​រាយការណ៍​ថ្មីរបស់​ធនាគារ​ពិភពលោក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការរី​ក​ធំ​ដ៏​ឆាប់​រហ័ស​នៃ​ទីក្រុងដ៏​សំខាន់​ៗក្នុង​ប្រទេស​វៀតណាម​ កំពុង​ធ្វើឲ្យ​តម្លៃ​ផ្ទះ​ឡើង​ខ្ពស់​ដែល​មិន​អាចឲ្យ​អ្នក​ស្រុក​អាច​ទិ​ញ​បានហើយ​នឹង​បង្កើនការ​គំរាម​កំហែង​ធ្វើ​ឲ្យ​ស្ទះ​ការ​ដឹក​ជញ្ជូន។

នាយក​រដ្ឋ​មន្ត្រី​ Recep Tayyip Erdogan នៃ​ប្រទេស​តួគី​ កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ចិន។
នាយក​រដ្ឋ​មន្ត្រី​ Recep Tayyip Erdogan នៃ​ប្រទេស​តួគី​ កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ចិន។
ចិន/​តួគី៖ លោក​ Recep Tayyip Erdogan ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​តួកគី​ បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជាទីកន្លែង​ដែល​លោកនឹង​ជួប​ជាមួយមន្រ្តី​ចិន​កំពូល​ៗដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​មាន​ភាពកាន់​តែ​ជិត​ស្និទ្ធ​ឡើង​រវាង​ប្រទេស​ទាំង​២។

ភូមា៖ មេដឹកនាំ​នៃ​ចលនា​បះបោរ​ដ៏​យូរ​អង្វែង​មួយ​នៃ​ប្រទេស​ភូមា​ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យជាមួយលោកស្រី​ Aung San Suu Kyi ​មេដឹកនាំ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សមាជិក​សភា​ទើប​ជាប់​ឆ្នោត​ថ្មីនៅ​គេហដ្ឋានរបស់​លោកស្រី​ក្នុង​ទីក្រុង​រ៉ង់​ហ្គូន។

ប៉ាគីស្ថាន៖ ក្រុម​ជំនាញការ​យោធា​របស់​សហរដ្ឋ​អាមេរិកបាន​ទៅ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​កិច្ច​ខិតខំស្វែងរកទាហាន​និង​ជន​ស៊ីវិល​១៣៥​នាក់ដែល​បាន​កប់​នៅ​ក្នុង​ការ​បាក់ផ្ទាំង​ទឹកកក​ដ៏​ធំមួយនៅតំបន់​ភ្នំ​ Kashmir នៅ​ជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​ឥណ្ឌា។

ថាយថានិក៖ កប៉ាល់​ទេសចរណ៍​មួយ​គ្រឿង​ដែលបាន​ចាក​ចេញ​ពី​កំពុង​ផែ​ Southampton ​នៃ​ប្រទេស​អង់​គ្លេសកាល​ពី​ថ្ងៃ​អាទិត្យ​បាន​បើក​បរ​តាម​ផ្លូវ​សមុទ្រ​ដែល​កប៉ាល់​ Titanic ​បាន​លិច​ជា​ប្រវត្តិសាស្រ្តកាល​ពី​១០០​ឆ្នាំ​មុន។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG