ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមយុទ្ធ​បាញ់កាំភ្លើង​ធំ​ដោយ​កូរ៉េខាង​ជើងបានត្រូវ​ឃើញ​ថា ​ជា​ការ​បង្កើន​យុទ្ធនាការគាបសង្កត់​


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើង Kim Jong Un ធ្វើទស្សនកិច្ចនៅតំបន់ Changrindo នៅក្នុងរូបភាពមួយបញ្ចេញដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើង Kim Jong Un ធ្វើទស្សនកិច្ចនៅតំបន់ Changrindo នៅក្នុងរូបភាពមួយបញ្ចេញដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធ​បាញ់កាំ​ភ្លើង​ធំបង្ក​រឿង​មួយ​ដោយ​កូរ៉េខាងជើងនៅជិតព្រំដែន​ខ្លួន​ជាមួយប្រទេស​កូរ៉េខាង​ត្បូងជា​ការ​បង្កើន​យុទ្ធនាការដើម្បី​ខិតខំព្យាយាម​បង្ខំ​ស.រ.អា.ឱ្យ​បញ្ឈប់អ្វី​ដែលប្រទេស​នេះឃើញ​ថាជា ​គោលនយោបាយ​អរិភាព​នៅមុនពេលកំណត់​ចុង​ក្រោយ​បង្អស់ដែលកូរ៉េខាង​ជើង​បានប្រកាស​ដោយ​ខ្លួន​ឯង។

លោក David Maxwell ជាអតីត​វរសេនីយ៍ឯក​នៃកងកម្លាំង​ពិសេស​ស.រ.អា. ហើយ​នៅពេលសព្វថ្ងៃ​នេះ​លោក​ជា​អ្នកស្រាវ​ជ្រាវ​ជាន់ខ្ពស់​នៅ​ឯមូលនិធិសម្រាប់​ការពារ​លទ្ធិប្រជាធិបតេយ្យ។ លោក​បាននិយាយថា មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un «កំពុងធ្វើយុទ្ធនាការ​គាបសង្កត់ខ្លាំង​បំផុតប្រឆាំងនឹង​សម្ព័ន្ធភាពរវាង​ប្រទេសកូរ៉េខាង​ត្បូង​និង​ស.រ.អា.​ដើម្បី​ខិត​ខំព្យាយាមបង្ខិតបង្ខំសម្ព័ន្ធភាព​នេះ​ឱ្យ​ផ្តល់សម្បទាន​នានា ជា​ពិសេស​ការបន្ធូរ​បន្ថយ​ការដាក់ទណ្ឌកម្មប្រឆាំងនឹង​ខ្លួន»។

បើ​តាមសេចក្តីថ្លែងការណ៍​មួយចេញផ្សាយ​កាលពី​ថ្ងៃចន្ទ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មានកណ្តាលកូរ៉េជា​ផ្លូវការ​ថាកាលពី​ពេលថ្មីៗនេះលោក​ Kim Jong​ Un បានទៅ​សួរ​សុខទុក្ខកងកម្លាំង​កូរ៉េខាង​ជើង​នៅឯកោះ Changrin នៅជិត​ព្រំដែនសមុទ្ររវាងប្រទេស​កូរ៉េទាំង​ពីរដែលនៅទី​នោះលោក​បានណែនាំ​ពួក​ទាហាន​ឱ្យ​ហាត់បាញ់កាំភ្លើងធំហើយ​ប្រុង​ប្រៀប​សម្រាប់«សមយុទ្ធ​ដូចការធ្វើសង្គ្រាម​មែន​ទែនដែលមានកម្លាំង​ខ្លាំង»។

XS
SM
MD
LG