ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ផលប៉ះពាល់នៃការពន្យារពេលដំណើរការកាត់ក្តីលោក កឹម សុខា នៅសាលាឧទ្ធរណ៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ជាង១០លើកមកហើយ រហូតដល់ការធ្វើសេចក្តីសន្និដ្ឋានរបស់ភាគីអយ្យការ និងក្រុមមេធាវីការពារក្តី។ ប៉ុន្តែនីតិវិធីបន្តឆ្ពោះទៅការប្រកាសសាលាក្រមកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ មេធាវីការពារក្តីលោក កឹម សុខា បានស្នើឲ្យសាលាឧទ្ធរណ៍បន្តសវនាការតាំងពីចុងឆ្នាំ ២០២៤ តែរហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ជាក់លាក់ពីសាលាឧទ្ធរណ៍ថាតើការកាត់ក្តីលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិនឹងច្បាប់ជាថ្មីទៀតនៅពេលណានោះទេ។ លោក ហ៊ុល រស្មីអ្នកយកព័ត៌មានឲ្យវីអូអេ បានជួបសម្ភាសន៍ជាមួយប្រធានសមាគមអាដហុកលោកនី សុខា អំពីការអាក់ខាននៃសវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ និងផលប៉ះពាល់នានាដែលអាចកើតមានលើប្រទេសកម្ពុជា ប្រសិនបើសំណុំរឿងលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG