ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​បំផុត​មួយ​ចាប់​តាំងពី​ឆ្នាំ ២០១៧ មក


មនុស្ស​ម្នា​មើល​កម្មវិធី​ផ្សាយ​ព័ត៌មាន​មួយ​ដែល​បង្ហាញ​ពី​រូបឯកសារ​មួយ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
មនុស្ស​ម្នា​មើល​កម្មវិធី​ផ្សាយ​ព័ត៌មាន​មួយ​ដែល​បង្ហាញ​ពី​រូបឯកសារ​មួយ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​មួយ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែល​នេះ​គឺជា​ការ​ធ្វើ​សាកល្បង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាងត្បូង។

យោធា​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ​ត្រូវ​បាន​បាញ់​ក្នុង​មុំ​ខ្ពស់​ទៅ​លើ​ចេញ​ពី​ខេត្ត Jagang ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស។ មីស៊ីល​នេះ​ហោះ​បាន​ចម្ងាយ ៨០០ គីឡូម៉ែត្រ ប៉ុន្តែ​ហោះ​ដល់​រយៈ​កម្ពស់​អតិបរមា​ប្រហែល ២.០០០ គីឡូម៉ែត្រ។

រដ្ឋាភិបាល​ជប៉ុន ដែល​បាន​តាមដាន​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ​ដែរ បាន​ផ្ដល់​តួលេខ​ស្រដៀង​គ្នា​នេះ ដោយ​គ្រាន់តែ​បន្ថែម​ព័ត៌មាន​ថា មីស៊ីល​នោះ​ហោះ​បាន​រយៈពេល​ប្រហែល ៣០ នាទី។

តួលេខ​ទាំងនេះ​បង្ហាញ​ថា នេះ​គឺជា​ការ​បាញ់ «តាម​គន្លង​ខ្ពស់​ទៅ​លើ» ដែល​អាច​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាងជើង​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយៗ​បាន​ដោយ​មិន​ចាំបាច់​ហោះ​កាត់​ពី​លើ​ប្រទេស​ជិត​ខាង។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា មីស៊ីល​ដែល​ប្រើ​នៅក្នុង​ការ​សាកល្បង​នេះ​ប្រហែលជា​មីស៊ីល Hwasong-12 របស់​កូរ៉េ​ខាងជើង ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​ចម្ងាយ ៤.៥០០ គីឡូម៉ែត្រ៕

XS
SM
MD
LG