ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ហាម​ឃាត់​​ជន​បរទេស​មិន​ឲ្យ​ចូលរួម​កម្មវិធី​​រត់​ប្រណាំង​​ប្រចាំ​ឆ្នាំ


រូបភាព​ឯកសារ៖ ក្រុម​អ្នក​រត់​ប្រណាំង​រត់​កាត់​មុខ​ទីលាន​ជ័យ​ជម្នះ​ព្យុង​យ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង​ ក្នុង​កម្មវិធី​រត់​ប្រណាំង​ប្រចាំ​ឆ្នាំ​ Mangyongdae Prize Marathon ​លើក​ទី​២៥ កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។
រូបភាព​ឯកសារ៖ ក្រុម​អ្នក​រត់​ប្រណាំង​រត់​កាត់​មុខ​ទីលាន​ជ័យ​ជម្នះ​ព្យុង​យ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង​ ក្នុង​កម្មវិធី​រត់​ប្រណាំង​ប្រចាំ​ឆ្នាំ​ Mangyongdae Prize Marathon ​លើក​ទី​២៥ កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។

អាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ហាម​ឃាត់​មិន​ឲ្យ​ជនបរទេស​ចូល​រួម​ក្នុង​ការរត់​ប្រណាំងព្យុងយ៉ាង​ម៉ារ៉ាតុន​អន្តរជាតិ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ខែ​មេសា ​ដោយ​លើក​ហេតុ​ផល​ពី​ការ​ភ័យ​ខ្លាច​ការ​រាល​ដាលនៃ​មេរោគ​អ៊ី​បូឡា​ (Ebola) ដ៏​ប្រល័យ​ នេះ​តាម​ការ​បញ្ជាក់របស់​ក្រុម​អ្នក​រៀប​ចំ​ការរត់​ប្រណាំងនៅ​ថ្ងៃ​ច័ន្ទ​នេះ។

​ប្រទេស​កូរ៉េ​ខាង​ជើង ​ដែល​គ្មាន​ការចុះ​បញ្ជី​ករណី​ជំងឺ​អ៊ី​បូ​ឡា​មួយ​ករណីទាល់​តែ​សោះ​នោះ​ ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ដល់​អ្នក​ទេសចរ​បរទេស​កាល​ពី​ខែ​តុលា​ ឆ្នាំ​ទៅ ហើយ​បាន​ធ្វើ​ការរឹត​ត្បិត​យ៉ាង​ខ្លាំង​ដាក់​ជន​បរទេស​ ដូចជា​ពួក​អ្នកការទូត​ និង​បុគ្គលិក​ផ្តល់​ជំនួយ​បរទេសដែល​ចូល​ក្នុង​ប្រទេស​នោះ។

លោក Nick Bonner ​នៃ​ក្រុម​ហ៊ុន Koryo Tours ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ថា ​លោក​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ពី​ការហាម​ឃាត់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ ​លោក​បាន​និយាយ​ទៀត​ថា ​គ្រាន់​តែ​ក្រុមហ៊ុន​របស់​លោក​មួយ ​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​បរទេស​ជាង​៤០០​នាក់​ទៅ​រត់​ប្រណាំង​ម៉ារ៉ាតុន​នេះ។

​លោក Bonner ​បាន​និយាយ​ទៀត​ថា ទី​ភ្នាក់​ងារ​ទេសចរណ៍​របស់​លោក ​ត្រូវ​បាន​គេ​ប្រាប់​ពីការ​ប្រកាស​លើ​ការរឹត​ត្បិត​ជំងឺ​អ៊ី​បូឡា​នេះ​នៅ​ចុង​ខែ​កុម្ភៈ​នេះ៕

XS
SM
MD
LG