ភ្នំពេញ —
រដ្ឋាភិបាលក្រុងម៉ូស្គូនៅពេលថ្មីៗនេះបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួននិងធ្វើបត្យាប័នលោកសឺហ្គេ ប៉ូឡូញស្គី (Sergei Polonksy) មហាសេដ្ឋីជនជាតិរុស្ស៊ី ដែលកំពុងរស់នៅប្រទេសកម្ពុជា ឱ្យត្រឡប់ទៅទទួលទោសនៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីលោកត្រូវបានតុលាការរុស្ស៊ីកាត់ទោសឱ្យជាប់ចោទពីបទឆបោករួចមក។ មហាសេដ្ឋីរូបនេះក៏ធ្លាប់ជាប់ពន្ធនាគារនៅប្រទេសកម្ពុជាដែរកាលពីដើមឆ្នាំនេះពីបទប្រើអំពើហិង្សា។ ប៉ុន្តែអាជ្ញាធរកម្ពុជានៅមិនទាន់ចាប់ខ្លួនលោក សឺហ្គេ ប៉ូឡូញស្គី បាននៅឡើយទេមកទល់ពេលនេះ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថាប៉ូលិសអន្តរជាតិកម្ពុជាកំពុងរង់ចាំដីកាពីព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ មុននឹងតាមចាប់លោក ប៉ូឡូញស្គី និងធ្វើបត្យាប័នរូបលោកទៅទទួលទោសនៅប្រទេសកំណើតវិញ។
«ឯកសារដែលឱ្យយើងជួយចាប់និងធ្វើបត្យាប័នលោកប៉ូឡូញស្គីទៅឱ្យប្រទេសរុស្ស៊ីវិញគឺថា ឯកសារហ្នឹងរដ្ឋាភិបាលរុស្ស៊ីបានធ្វើមកក្រសួងការបរទេស ហើយឥឡូវហ្នឹងក្រសួងការបរទេសបានបញ្ជូនឯកសារហ្នឹងទៅក្រសួងយុត្តិធម៌។ អញ្ចឹងឯកសារហ្នឹងមិនទាន់ដល់ដៃយើងក្រសួងមហាផ្ទៃទេ យើងរង់ចាំក្រសួងយុត្តិធម៌និងព្រះរាជអាជ្ញាទទួលហើយចេញដីកាបញ្ជូនមកយើង ទើបយើងអនុវត្តបាន»។
លោក សឺហ្គេ ប៉ូឡូញស្គី អាយុ៤១ឆ្នាំ ជាមហាសេដ្ឋីជនជាតិរុស្ស៊ីដែលសំបូររឿងអាស្រូវម្នាក់ ហើយសព្វថ្ងៃរូបលោកកំពុងស្នាក់នៅកោះដែកគោលក្នុងខេត្តព្រះសីហនុ ដែលលោកជាម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាននៅទីនោះ។
លោក ប៉ូឡូញស្គីត្រូវបានកាត់ទោសកំបាំងមុខកាលពីខែសីហាដោយតុលាការប្រទេសរុស្ស៊ីពីបទឆបោកអ្នកវិនិយោគទុនជាង៨០នាក់នៅរុស្ស៊ីលើគម្រោងអភិវឌ្ឍន៍មួយនៅទីនោះដែលមានតម្លៃប្រមាណ១៧៥លានដុល្លារ។ តុលាការរុស្ស៊ីក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកភ្លាមៗដែរហើយនៅពេលថ្មីៗនេះ លោកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីខ្មៅនៃឧក្រិដ្ឋជនកំពុងតាមចាប់របស់ប៉ូលិសអន្តរជាតិ។ នេះបើតាមក្រសួងមហាផ្ទៃប្រទេសរុស្ស៊ី។
លោក សុច សុផាន់ណារ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិមិនអាចទំនាក់ទំនងបានទេពីរថ្ងៃមកនេះ។
លោកប៉ូឡូញស្គី ក៏ធ្លាប់បានជាប់ពន្ធនាគារនៅប្រទេសកម្ពុជារយៈពេលបីខែដែរ កាលពីដើមឆ្នាំ២០១៣ ពីបទបង្ខាំងមនុស្សខុសច្បាប់និងប្រើអំពើហិង្សា ក្រោយពីតុលាការកម្ពុជារកឃើញថារូបលោក ព្រមទាំងជនជាតិរុស្ស៊ីពីរនាក់ទៀត បានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់ នៅក្នុងបន្ទប់ទឹកដោយប្រើកាំបិតចុងស្រួចភ្ជុងករួចបង្ខំឲ្យពួកគេលោតទឹកសមុទ្រនៅចំណុចកោះដំឡូង ខេត្តព្រះសីហនុ។ ប៉ុន្តែលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែមេសា ក្រោមលក្ខខណ្ឌថាលោកត្រូវរាយការណ៍ជាប្រចាំទៅអាជ្ញាធរខេត្តនេះ។
លោក រស់ ស៊ីថា មេធាវីរបស់លោក ប៉ូឡូញស្គី មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ៕