គ្មានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះទេ អំពីបញ្ហាកុមារដែលមកអាមេរិកដោយគ្មានឪពុកម្តាយមកជាមួយ
យោងទៅតាមការសិក្សាថ្មីៗនេះ ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងព្រំដែនចូលមកសហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ តែទោះជាយ៉ាងនោះក្តី ការចាប់ខ្លួនកុមារដែលគ្មានឪពុកម្តាយមកជាមួយនៅព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិចសិចបានឡើងដល់ដល់កម្រិតកំពូលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យមានវិបត្តិដែលបានបន្តឲ្យមានការជជែកដេញដោលលើការធ្វើកំណែទម្រង់អន្តោប្រវេសន៍។ នៅក្នុងសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានរបស់ VOAផ្នែកតំបន់អាមេរិកឡាទីនថា ការជជែកដេញដោលអំពីអ្វីដែលត្រូវធ្វើនោះ កំពុងបន្តធ្វើឡើង។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕