លោកប្រធានាធិបតីជាប់ឆ្នោតប្រទេសនីហ្សេរីយ៉ា Muhammadu Buhari ថ្លែងថាលោកមិនអាចសន្យាថាអាជ្ញាធរនឹងរកឃើញក្មេងស្រីសិស្សសាលា២១៩នាក់ក្នុងភូមិជីបុក ភាគឥសានប្រទេស ដែលត្រូវបានចាប់ពង្រត់មួយឆ្នាំមុន ដោយក្រុមឧទ្ទាម បូគោ ហារ៉ាំ (Boko Haram) បានទេ។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីបាន បញ្ជាក់ក្នុងពេលខួបមួយឆ្នាំនៃការចាប់ពង្រត់នេះថា៖
«យើងមិនដឹងទេថាសិស្សក្នុងភូមិ ជីបុក (Chibok) អាចនឹងត្រូវជួយសង្គ្រោះបានឬយ៉ាងណានោះ»។
លោក Buhari បានរិះគន់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលបច្ចុប្បន្នក្នុងការស្វែងរក ក្មេងស្រីសិស្សសាលាទាំងនោះ ដោយនិយាយថា រដ្ឋបាលរបស់លោកនឹង បំពេញកិច្ចការផ្សេងពីរដ្ឋាភិបាលដែលលោកនឹងជំនួស។ លោកថ្លែងយ៉ាងដូច្នេះ គឺនៅថ្ងៃដែលលោកបានចូលកាន់តំណែង។ លោកបញ្ជាក់ថា ក្រុមឧទ្ទាម បូកូ ហារ៉ាំ នឹងដឹងពីកម្លាំងឆន្ទៈរួមរបស់រដ្ឋបាលលោក៕