ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram ដោះលែង​ចំណាប់ខ្មាំង​ប្រហែល​២០០​នាក់​


ក្រុម​ជន​ស៊ីវិល​ដែល​បាន​រត់​ភៀស​ខ្លួន​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ Boko Haram នៅ​ក្រុង​ Bama។ មន្ត្រីនានា​នៅ​ប្រទេស Nigeria ​និយាយ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram បាន​ដោះលែង​ចំណាប់​ខ្មាំង​ជិត​២០០​នាក់​ ដែល​ពួកគេ​បាន​ចាប់ពង្រាត់​នៅ​រដ្ឋ ​Yobe ភាគ​ឦសាន ​កាលពី​ដើម​ខែ​មករា​នេះ។
ក្រុម​ជន​ស៊ីវិល​ដែល​បាន​រត់​ភៀស​ខ្លួន​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ Boko Haram នៅ​ក្រុង​ Bama។ មន្ត្រីនានា​នៅ​ប្រទេស Nigeria ​និយាយ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram បាន​ដោះលែង​ចំណាប់​ខ្មាំង​ជិត​២០០​នាក់​ ដែល​ពួកគេ​បាន​ចាប់ពង្រាត់​នៅ​រដ្ឋ ​Yobe ភាគ​ឦសាន ​កាលពី​ដើម​ខែ​មករា​នេះ។

មន្ត្រីនានា​នៅ​ប្រទេស Nigeria ​និយាយ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram បាន​ដោះលែង​ចំណាប់​ខ្មាំង​ជិត​២០០​នាក់​ ដែល​ពួកគេ​បាន​ចាប់ពង្រាត់​នៅ​រដ្ឋ ​Yobe ភាគ​ឦសាន ​កាលពី​ដើម​ខែ​មករា​នេះ។ ​ អាជ្ញាធរ​នានា​និយាយ​ថា ​មនុស្ស​ជាង​១៩០​នាក់​ ដែល​ភាគ​ច្រើន​ជាស្ត្រី ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃសុក្រនិង​ថ្ងៃសៅរ៍​ ក្រោយពី​ត្រូវបាន​ចាប់​ជា​ចំណាប់​ខ្មាំង​អំឡុងពេលមាន​ការវាយ​ប្រហារ​កាលពី​ថ្ងៃទី៦​ខែ​មករា​ទៅលើ​ភូមិ ​ Katarko។ ​អំឡុង​ពេល​មាន​ការវាយ​ប្រហារនោះ ​ ក្រុម​ប្រដាប់​អាវុធ ​Boko Haram ​បាន​ដុតភូមិ​សឹងតែ​ទាំងអស់។ ​មន្ត្រីនានា​និយាយ​ថា ​មាន​មនុស្ស​ខ្លះ​ប្រហែល​នៅបន្ត​ជាប់ជា​ចំណាប់​ខ្មាំង​នេះ​នៅ​ឡើយ។ ​

ក្រុម​សកម្មប្រយុទ្ធ​ Boko ​Haram បាន​ធ្វើការ​ចាប់​ពង្រាត់​មនុស្ស​យ៉ាង​ច្រើន​ក្នុង​ពេល​កន្លង​មក។ ​កាលពីឆ្នាំ​ទៅ​ ក្រុម​នេះបាន​ចាប់សិស្ស​សាលាជិត​៣០០នាក់ពី​ទីក្រុង Chibok។​

ក្នុង​ព្រឹត្តិ​ការណ៍​មួយទៀត​ ក្រុម​សកម្ម​ប្រយុទ្ធ ​ដែល​គេសង្ស័យ​ថា ​ជាក្រុម​ Boko Haram និង​កម្លាំង​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា​ បាន​ប្រយុទ្ធគ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​នៅក្នុង​ទីក្រុង ​ Maiduguri ​នៅភាគ​ឦសាន។ ​ មិនទាន់មាន​របាយការណ៍​ភ្លាមៗ​អំពី​មនុស្ស​ស្លាប់​និង​រង​របួស​ទេ។​

ក្នុងពេល​ជាមួយគ្នានេះ​ដែរ​ លោក John Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.បាន​ទៅ​ប្រទេស​ នីហ្សេរីយ៉ា នៅថ្ងៃអាទិត្យនេះ​ ដើម្បីជួប​ជាមួយ​បេក្ខជន​ឈាន​មុខពីរ​នាក់​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​នោះ ​ហើយលោក​ Kerry នឹង​ជំរុញឲ្យ​មាន​ការ​បោះឆ្នោត​ សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌៕​

XS
SM
MD
LG