វិបត្តិម្ហូបអាហារនៅក្រុងញូយ៉ក
អ្នកនៅទីក្រុងញូយ៉កម្នាក់ក្នុងចំណោមប្រាំនាក់ គ្មានស្ថិរភាពផ្នែកម្ហូបអាហារ។ ជនជាតិអាមេរិកាំងជាង១៤ភាគរយ បារម្ភអំពីម្ហូបអាហាររបស់ខ្លួននៅថ្ងៃបន្ទាប់។ អ្នកខ្លះនៃមនុស្សទាំងនោះពឹងផ្អែកលើឃ្លាំងម្ហូបនិងផ្ទះបាយ សម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ។ អង្គការឃ្លាំងម្ហូបសម្រាប់ទីក្រុងញូយ៉ក ដែលជាអង្គការសេវាសង្គមមិនយកកំរៃមួយ បានផ្គត់ផ្គង់ម្ហូបអាហារចំនួន៣៥លានគីឡូក្រាមទៅឲ្យឃ្លាំងម្ហូបអាហារនិងផ្ទះបាយនៅក្នុងសង្កាត់ចំនួនប្រាំនៃទីក្រុងញូវយ៉កកាលពីឆ្នាំកន្លងទៅ។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់លោក Bernard Shusman នៃវីអូអេដូចតទៅ៖