ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីថ្មីនីហ្សេរីយ៉ា​ថា ​លោក​នឹង​លុប​ចោល​ប្រាក់​ឧបត្ថម្ភ​តម្លៃ​ប្រេង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់​​ពី​ស្បថ​​ចូល​កាន់​តំណែង​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​​កន្លង​ទៅ​ ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Bola Tinubu បាន​ប្រកាស​ថា​ លោក​នឹង​​បញ្ចប់​​ការ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើ​​​ប្រេង​ឥន្ធនៈ​ ដែល​បាន​ធ្វើ​អស់​ពេល​​មួយ​ទសវត្សរ៍​មក​ហើយ​ ដោយ​និយាយ​ថា ​​​ប្រទេស​នេះ​ នឹង​មិន​អាច​បន្ត​ធ្វើ​ដូច្នេះ​បាន​តទៅ​ទៀត​ទេ។​ ការ​លើក​ឡើង​របស់​លោក​ បាន​​ធ្វើ​ឱ្យ​មាន​ភាព​ស្លន់ស្លោ​ ដោយ​ពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ប្រេង​ទុក​ និង​​បារម្ភ​​ពី​អតិផរណា​​នៅ​ក្នុង​ប្រទេស​​​​នេះ​​ ដែល​ជា​ប្រទេស​ផលិត​ប្រេង​​មួយ ​ក្នុង​ចំណោម​ប្រទេស​​​អាហ្វ្រិក​មួយ​ចំនួន។ លោក​ Gibson Emeka នៃ​វីអូអេ​រាយការណ៍​​រឿង​នេះ​ ពី​រដ្ឋធានី​អាប៊ូហ្សា​នៃ​ប្រទេស​​នីហ្សេរីយ៉ា។​ លោក​ សាយ មុន្នី​ ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG