ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​អភិរក្ស​និយម​ជប៉ុន​ថ្មី​មួយបាន​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោតមាន​ភាព​ស្មុគស្មាញ​


បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅខាង​មុខ​អគារ Diet ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​២៨​ កញ្ញា ២០១៧។
បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅខាង​មុខ​អគារ Diet ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​២៨​ កញ្ញា ២០១៧។

ការ​លេច​ឡើង​នៃ​គណបក្ស​នយោបាយ​ជប៉ុន​ថ្មី​មួយ​មាននិន្នាការ​អភិរក្សនិយម​បាន​ដាក់​ឱ្យ​មានការ​ប្រជែង​មួយ​ដែល​មិន​បាន​រំពឹង​ទុក​ជា​មុន​ដល់ក្រុម​ចម្រុះ​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Shinzo Abe នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​លោក​បាន​កំណត់​កាល​ពី​ពេលថ្មីៗ​នេះ​ដើម្បី​បន្ត​ការ​កាន់​អំណាច​របស់​លោក​តទៅ​ទៀត។​

កាល​ពី​ចុង​ខែ​កញ្ញា​ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​រំលាយ​សភា​ជាន់ទាបដែល​គេ​ហៅ​ថា​ Diet ហើយ​អំពាវនាវ​ឱ្យមាន​អ្វី​ដែល​គេ​ស្គាល់ថា​ជាការ​បោះឆ្នោត​មុន​ពេល​កំណត់​នៅ​ថ្ងៃ​ទី ២២​ខែ​តុលាគឺ​ជាង​មួយ​ឆ្នាំ​មុន​ការ​បោះឆ្នោត​លើកក្រោយ​ត្រូវ​កំណត់ធ្វើ។​ ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​របស់លោក​ Abe ហៅ​កាត់​ថា​ LDP មាន​សមាជិក​ភាគ​ច្រើន​ក្នុង​សភា​ Diet លោក​អាច​បម្រើការ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់ឆ្នាំ២០២១។​

នៅ​ក្នុងការ​អំពាវ​នាវ​ឱ្យមាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់ លោក Abe ស្វះស្វែង​ទាញ​យក​អត្ថប្រយោជន៍​ពីការគាំទ្រលោកជិត៥០ភាគរយ​នៅ​ក្នុងការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗនេះ​ដោយសារ​លោក​បាន​ប្រកាន់​យក​គោលជំហ​ខ្សែតឹង​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ខាង​បរមាណូ​និង​ខាង​កាំជ្រួច​មីស៊ីល​ ដោយ​ប្រទេសកូរ៉េខាង​ជើង។​ កាល​ពី​ពីរ​បី​ខែ​មុន​នេះ​អត្រា​គាំទ្រ​លោក​បាន​ចុះ​ថយ​ដល់​កម្រិត​ទាប​ត្រឹមតែ​ជាង​៣០​ភាគរយ​ដោយសារ​មានរឿង​អាស្រូវ​នៅ​ក្នុង​ប្រទេស​ទាក់ទិន​នឹងការ​ចោទ​ប្រកាន់ថា​លោក​បាន​ប្រើ​តំណែង​របស់​លោកដើម្បី​ជួយពួក​មិត្តភក្តិនិង​សមាជិក​គ្រួសារ​លោកឱ្យ​មាន​កម្រៃ​នានា ដែល​ជា​ការ​ចោទប្រកាន់​លោក​បានបដិសេធ​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG