ភ្នំពេញ —
ប្រទេសកម្ពុជាបានសម្រេចមិនបញ្ជូនក្រុមសង្គ្រោះដើម្បីជួយស្វែងរកយន្តហោះនិងអ្នកដំណើរបាត់ខ្លួននៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines របស់ប្រទេសម៉ាឡេស៊ីនោះទេ។
យន្តហោះប៉ូអ៊ីង ៧៧៧ ជើងហោះហើរ MH370 របស់ក្រុមហ៊ុនជាតិនេះបានបាត់សញ្ញាពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅពេលដែលបានដឹកអ្នកដំណើរចំនួន២៣៩នាក់ដែលពីរភាគបីក្នុងចំណោមនោះគឺជាជនជាតិចិនចេញពីទីក្រុងកូឡាឡាំពួរឆ្ពោះទៅទីក្រុងប៉េកាំងប្រទេសចិនហើយយន្តហោះបានបាត់សញ្ញានៅលើផ្ទៃសមុទ្រភាគខាងត្បូងប្រទេសវៀតណាម។
យន្តហោះជាង៤០គ្រឿងនិងនាវាសង្គ្រោះចំនួន៤០គ្រឿងមកពីប្រទេសចំនួន៨ត្រូវបញ្ជូនទៅកាន់តំបន់ដែនសមុទ្រចិនខាងត្បូងដើម្បីរុករកយន្តហោះនិងអ្នកដំណើរដែលត្រូវបាត់ខ្លួន។ ប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី ប្រទេសម៉ាឡេស៊ី ខ្លួនឯង ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ចិននិងហ្វ៊ីលីពីន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមិនបានសម្រេចរៀបចំក្រុមសង្គ្រោះទៅកាន់លំហសមុទ្រដែលសង្ស័យថាជាតំបន់គ្រោះថា្នក់យ៉ាងអាថ៌កំបាំងរបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ីនោះទេ។
«ចំណុចសង្ស័យគឺមិនមែនជាតំបន់ជិតស្រុកយើងគឺនៅចន្លោះរវាងវៀតណាមជាមួយនឹងហ្វ៊ីលីពីន វៀតណាមជាមួយសិង្ហបុរីឬម៉ាឡេស៊ីដូច្នេះវាហាក់ដូចជាមិនមែនសម្រាប់កម្ពុជាក្នុងការចូលរួមសម្រាប់យុទ្ធនាការរុករកយន្តហោះដែលធ្លាក់នោះ»។
មានជនជាតិចិន១៥៣នាក់ ជនជាតិម៉ាឡេស៊ី៣៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៧នាក់ អូស្ត្រាលី ៦នាក់ ឥណ្ឌា ៤នាក់ បារាំង៤នាក់ អាមេរិក៣នាក់ និងក្រៅពីនោះជាជនជាតិផ្សេងៗទៀត។
គេអះអាងថា អ្នកដំណើរចំនួនពីរនាក់ក្នុងចំណោមអ្នកដំណើរសរុបបានប្រើប្រាស់លិខិតឆ្លងដែនដែលបានលួចពីជនជាតិអ៊ីតាលីនិងជនជាតិអូទ្រីសកាលពីប៉ុន្មានឆ្នាំមុននៅប្រទេសថៃ។ ការណ៍នេះដែលធ្វើឲ្យមានការសង្ស័យពីការធ្វើភេរវកម្មណាមួយនៅលើយន្តហោះ។
ក្រុមអ្នកស្រាវជ្រាវតាមយន្តហោះរបស់វៀតណាមបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកខ្លួនបានប្រទះឃើញបំណែកកម្ចេចដែលគេសង្ស័យថា ជាទ្វារយន្តហោះដែលបានបាត់នោះនៅក្នុងសមុទ្រវៀតណាមភាគខាងត្បូងក្បែរកោះ Tho Chu (អ្នកជាតិនិយមខ្មែរដែលទាមទារហៅថាកោះក្រចកសេះ)។ ប៉ុន្តែក្រោយមកត្រូវគេបញ្ជាក់ថាមិនមែនវិញ។
ប្រទេសម៉ាឡេស៊ីគឺជាសមាជិកមួយក្នុងចំណោមសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាអាស៊ាន។ ប្រទេសទាំងដប់បានចុះកិច្ចព្រមព្រៀងជាមួយគ្នាថានឹងសហការអន្តរាគមន៍ផ្នែកសន្តិសុខក្នុងផលប្រយោជន៍រួមជាពិសេសសន្តិសុខដែនសមុទ្រ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកនិងលោកទៀ សុខា ដែលត្រូវជាកូនរបស់លោកទៀ វិញ និងជាមេបញ្ជាការរងកងទ័ពជើងទឹកមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ដោយឡែកលោកម៉ៅ ហាវ៉ាណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្វែសំណួរទៅកាន់អគ្គនាយករបស់លោកគឺលោកកែវ ស៊ីវន។
ប៉ុន្តែលោកកែវ ស៊ីវន មិនធ្វើអត្ថាធិប្បាយទេដោយសារលោកអះអាងថាលោកកំពុងជាប់ប្រជុំ។
ទោះជាយ៉ាងណាមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថាកម្ពុជាមិនមានសមត្ថភាពបញ្ជូនក្រុមអន្តរាគមន៍សង្គ្រោះរបស់ខ្លួនក្នុងប្រតិបត្តិការបែបនេះទេនៅពេលដែលកម្ពុជាមិនមានសម្ភារៈគ្រប់គ្រាន់។
បច្ចុប្បន្នកម្ពុជាប្រើប្រាស់នាវាចាស់ៗនិងនាវាល្បាតនៅដែនសមុទ្រដែលជាជំនួយពីប្រទេសចិន។ក្រៅពីនោះមានឧទ្ធម្ភាគចក្រជាងដប់គ្រឿងដែលអាចប្រើសម្រាប់វិស័យយោធានិងកិច្ចការមនុស្សធម៌គឺជាជំនួយមកពីប្រទេសចិនដែរ៕