ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់៖ អាច​មាន​ជន​ជ្រុល​និយម​ក្នុង​ចំណោម​ជន​ចំណាក់​ស្រុក​ដែល​ឆ្លង​កាត់​សមុទ្រ​ម៉េឌីទែរ៉ាណេ


រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក Chuk Hagel (រូប​ឆ្វេង) និយាយ​ជាមួយ ឧត្តមសេនីយ៍​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ Philip Breedlove កំឡុង​កិច្ចប្រជុំ​តុ​មូល​របស់​ក្រុម​ប្រឹក្សា​អាតាឡង់តិក​ខាង​ជើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អូតង់​នៅ​ក្រុង​ព្រុចសែល (Brussels) កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក Chuk Hagel (រូប​ឆ្វេង) និយាយ​ជាមួយ ឧត្តមសេនីយ៍​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ Philip Breedlove កំឡុង​កិច្ចប្រជុំ​តុ​មូល​របស់​ក្រុម​ប្រឹក្សា​អាតាឡង់តិក​ខាង​ជើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អូតង់​នៅ​ក្រុង​ព្រុចសែល (Brussels) កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។

អង្គការ​អូតង់​និយាយ​ថា ​ក្រុម​ជ្រុល​និយម​អាច​ឆ្លង​កាត់​សមុទ្រ​ម៉េឌីទែរ៉ាណេ​តាម​ទូក​រត់​ពន្ធ​របស់​ជន​ចំណាក​ស្រុកដើម្បី​មក​ដល់​បណ្តា​ប្រទេសក្នុង​សហគមន៍​អឺរ៉ុប។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាននៅ​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឧត្តមសេនីយ៍​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ Philip Breedlove ​ដែល​ជា​មេ​បញ្ជាការ​កងទ័ព​របស់​អង្គការ​អូតង់​ដែរ​នោះ​បាន​និយាយ​ថា ​សម្ព័ន្ធ​មិត្ត​ សង្ស័យ​ថា ​សមាជិក​ក្រុម​ឧក្រិដ្ឋ​កម្ម​មាន​ការ​រៀប​ចំនិង​សមាសភាព​របស់​ក្រុម​ជ្រុល​និយម​អាច​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​ដែល​កំពុង​ព្យាយាម​គេច​ចេញ​ពីការ​ប្រយុទ្ធ​និង​ភាព​ក្រីក្រនៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​និង​តំបន់​អាហ្វ្រិក​ខាង​ជើង។

លោក​ឧត្តមសេនីយ៍​និយាយ​ថា ​«យើង​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​ទាំង​នោះ​ដែលកំពុង​ឆ្លង​កាត់​សមុទ្រ​មីឌែទែរ៉ាណេដោយ​ចាក​ចេញ​ពី​តំបន់​អាហ្វ្រិក​ខាង​ជើងចូលក្នុង​ប្រទេស​នានា​នៅ​អឺរ៉ុបនោះ​ទេ។ ហើយ ​យើង​មាន​ការ​ព្រួយ​កង្វល់​អំពី​ចលនា​ទាំងអស់​នេះ។​ មនុស្ស​ខ្លះ​ក្នុង​ចំណោម​មនុស្ស​ទាំងអស់​នោះ​ជា​ជន​ភៀស​ខ្លួន​ស្របច្បាប់​មក​ពីទីកន្លែង​ដែល​គ្មាន​ការ​គ្រប់គ្រង មនុស្ស​ខ្លះ​ទៀត​ត្រូវ​បាន​យើង​ជឿ​ជាក់​ថា ​ជា​ឧក្រិដ្ឋកម្មមានការ​រៀប​ចំ ​ហើយ​អាច​មាន​សមាសភាព​ក្រុម​ជ្រុល​និយម​ខ្លះក្នុង​ចំណោម​ពួកគេ ​ហើយ​នេះ​ជា​បញ្ហា​ដែល​យើង​ចាំបាច់​ត្រូវ​ដោះ​ស្រាយ‍»។

សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ឲ្យ​មាន​បេសកម្ម​នាវា​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​សំដៅ​លើក្រុម​ជន​អន្ធ​ពាល​ដែល​រត់​ពន្ធ​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​លីប៊ី។

​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីតាលី​ Paolo Gentiloni ​ដែល​ប្រទេស​របស់​លោក​កំពុង​ទទួល​ចំនួន​ជន​ចំណាក​ស្រុក​ដ៏​ច្រើន​បំផុត​បាន​ស្នើ​ថា ​អង្គការ​អូតង់​អាច​រួម​វិភាគទាន​ដល់​កិច្ច​ប្រតិបត្តិការ​របស់​សហភាព​អឺរ៉ុប​ដោយ​កែប្រែ​បេសកកម្ម​នាវា​ប្រឆាំង​ភេរវកម្មដែល​ខ្លួន​មាននៅ​ក្នុង​សមុទ្រ​មីឌែទែរ៉ាណេ​នោះ៕

XS
SM
MD
LG