លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសន្យាថានឹងកសាងប្រទេសមួយដែល «ខ្លាំងនិងមានរួមបញ្ចូលគ្នាទាំងអស់» នៅពេលដែលមេដឹកនាំរូបនេះដែលមានលក្ខណៈសម្បត្តិដ៏គាប់ចិត្តនិងគួរកោតសរសើរបានវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំទីពីរក្នុងពិភពលោកដោយលោកបានទទួលអាណត្តិធំជាងអាណត្តិដែលលោកបានឈ្នះឆ្នោតកាលពី៥ឆ្នាំមុននេះ។
លោកនាយករដ្ឋមន្ត្រី Modi បានសរសេរលើបណ្តាញសង្គម Twitter ថា«សូមអរគុណប្រទេសឥណ្ឌា។ ការជឿទុកចិត្តដែលបានត្រូវប្រគល់ឱ្យសម្ព័ន្ធភាពយើងនាំឱ្យយើងដាក់ខ្លួនហើយបានផ្តល់ឱ្យយើងនូវកម្លាំងសម្រាប់ធ្វើការខ្លាំងជាងមុនដើម្បីបំពេញការប៉ងប្រាថ្នារបស់ប្រជារាស្ត្រ»។
បើតាមរាប់សន្លឹកឆ្នោតរហូតមកដល់ពេលនេះបង្ហាញថាគណបក្សជាតិនិយម Bharatiya Janata ឬ BJP របស់លោក Modi ឈ្នះឆ្នោតដោយបានទទួលអាសនៈប្រមាណ៣០០។
ការណ៍នេះធ្វើឱ្យគណបក្ស BJP មានការគាំទ្រច្រើនដោយទទួលកៅអីជាងពាក់កណ្តាល។ ជ័យជម្នះធ្វើឱ្យគណបក្ស BJP បានធ្វើឱ្យគណបក្សនេះជាគណបក្សនយោបាយទីមួយក្នុងរយៈពេល៣៥ឆ្នាំដែលមានសំឡេងភាគច្រើនក្នុងសភានៃប្រទេសឥណ្ឌាពីរដងបន្តបន្ទាប់គ្នា។ ជាមួយដៃគូនៅក្នុងក្រុមចម្រុះរបស់ខ្លួន គណបក្ស BJP នឹងមានសំឡេងភាគច្រើននៅក្នុងសភាដែលមានអាសនៈ៥៤៣។
នៅក្នុងការប្រជុំមួយរបស់ពួកអ្នកធ្វើការឱ្យគណបក្សដើម្បីអបអរសាទរជ័យជម្នះរបស់គណបក្សលោក លោក Modi បានទទួលការស្វាគមន៍ជាវីរបុរស។ លោកបានលើកម្រាមដៃជាអក្សរវ៉េដែលជានិមិត្តរូបនៃជ័យជំនះ។ លោក Modi បានមានប្រសាសន៍ថាអាណត្តិរបស់លោកគឺកសាង «ប្រទេសឥណ្ឌាថ្មីមួយ» ហើយថាការបោះឆ្នោតនេះជាការបោះឆ្នោតមួយសម្រាប់អនាគតនៃប្រទេសជាតិ៕