មីយ៉ាន់ម៉ាព្រមានកម្មកររោងចក្រឲ្យឈប់ធ្វើបាតុកម្ម
កាលពីដើមខែនេះ នៅជាយក្រុងរ៉ង់ហ្គូន កម្មកររាប់ពាន់នាក់មិនចូលធ្វើការ ដោយទាមទារឲ្យមានការតម្លើងប្រាក់ខែទេ្វដង ការតម្លើងប្រាក់ខែក្រោយពេលធ្វើការបានមួយឆ្នាំ និងឲ្យមានការត្រួតពិនិត្យពីក្រុមសហជីព។ តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ភាពជាប់គាំងនេះ មានភាពតានតឹងជាងមុន ដោយសារតែប៉ូលិសបានចូលទៅទីកន្លែងដែលក្រុមបាតុករអង្គុយនៅហ្នឹងមួយកន្លែង ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នា និងមានការរងរបួសទាំងកម្មករ និងប៉ូលិស។ នាពេលនេះ រដ្ឋាភិបាលកំពុងតែគំរាមថា ខ្លួននឹងបង្ក្រាបក្រុមបាតុករជាបន្តទៀត។ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានឲ្យវីអូអេ បានចុះពិនិត្យមើលតំបន់ឧស្សាហកម្មនៅជាយក្រុងរ៉ង់ហ្គូន ដែលបានក្លាយជាតំបន់មួយនៃចលនាសិទ្ធិការងារនៅមីយ៉ាន់ម៉ា។ ហើយនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន