ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសាកល្បង​បោះឆ្នោត​មុនពេល​កំណត់​របស់​ភូមាបរាជ័យ


ប្រជាជន​មីយ៉ាន់ម៉ា​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​សិង្ហបុរី​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៥។
ប្រជាជន​មីយ៉ាន់ម៉ា​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​សិង្ហបុរី​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៥។

មន្ត្រី​ស្ថានទូតភូមា​ប្រចាំ​ប្រទេស​សិង្ហបុរី​បាន​ពន្យា​ពេល​នៃ​ការ​បោះឆ្នោត​មុនពេល​កំណត់នៅ​ទីនោះ​រហូត​ដល់​យ៉ាងហោច​ណាស់​ក៏​ថ្ងៃ​ពុធ​ដែរ​។ ការពន្យានេះ​កើត​មានឡើង​ក្នុងពេល​ដែល​មាន​ការ​រិះគន់​ពី​ការបន្លំ​ការ​បោះឆ្នោត​នៅ​ឯ​ស្ថានទូត​ភូមា​នានា​នៅ​ក្នុង​ប្រទេស​ជាច្រើន។​

ក្រុម​មន្ត្រី​បាន​ប្រាប់​អ្នក​បោះឆ្នោត​នៅ​ប្រទេស​សិង្ហបុរី​កាលពីថ្ងៃ​អាទិត្យ​ថា​ មាន​អ្នក​បោះឆ្នោត​តែ​៣.០០០នាក់​ដំបូង​ប៉ុណ្ណោះ​ ដែល​ឈរ​តម្រង់​ជួរ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បាន។ អ្នក​បោះឆ្នោត​ខ្លះ​បាន​មក​បោះជំរុំ​រង់​ចាំ​តាម​ចិញ្ចើម​ថ្នល់​អស់​រយៈពេល​មួយ​យប់។ មាន​ជនជាតិ​ភូមា​ប្រហែល​ពីរ​ម៉ឺននាក់​រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ស្នើ​សុំ​បោះឆ្នោត​មុនពេល​ដែល​ប្រទេស​ភូមា​ត្រូវ​រៀបចំ​ការបោះឆ្នោត​នៅថ្ងៃទី​៨​ ខែ​វិច្ឆិកា​ខាងមុខ។​

មានការ​តវ៉ា​ថា​ ស្ថានទូត​ភូមា​ដាក់​កំហិត​លើ​សិទ្ធិ​បោះឆ្នោត​ឲ្យ​បាន​បោះតែ​អ្នក​ដែលមាន​សញ្ជាតិ​ភូមា​សម្រាប់​ការបោះឆ្នោត​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកានេះ។​

ស្ថានទូត​ភូមា​នៅ ប្រទេស​ជាច្រើន​រួមទាំង​សិង្ហបុរី​ និង​ប្រទេស​ថៃ​ផង​បាន​ប្រឈម​នឹង​ការ​ខឹង​សម្បា​របស់​ក្រុម​អ្នកបោះឆ្នោត​ ដែល​បាន​តវ៉ា​ថា ​មាន​ការ​ពន្យា​ពេល​ និង​បដិសេធ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។​

ប្រទេ​ស​ថៃ​មាន​ពលរដ្ឋ​ភូមារស់​នៅ​ជាច្រើន​លាន​នាក់​ ប៉ុន្តែ​មាន​មនុស្ស​តែ​មិន​ដល់​៧០០នាក់​ផង​ត្រូវ​បាន​គេ​យល់​ថា​ មាន​សិទ្ធិ​បោះឆ្នោត​បាន​ ហើយ​អ្នក​ទាំងនោះ​មួយ​ចំនួន​ជួប​ប្រទះ​ការលំបាក​ជាច្រើន​នៅ​ពេល​ដែល​ពួកគេ​ទៅ​បោះឆ្នោត​នៅ​ស្ថានទូត​ក្នុង​ទីក្រុង​បាងកក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG