ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំរំជនភៀសខ្លួនមីយ៉ានម៉ាត្រៀមទប់ទល់ការផ្ទុះឡើងនូវមេរោគកូរ៉ូណា


រូ​បឯកសារ៖ ជនជាតិរ៉ូហ៊ីងយ៉ាវ័យចំណាស់ម្នាក់នៅជំរំមួយជាយក្រុង Sittwe រដ្ឋ Rakhine នៅប្រទេសមីយ៉ាន់ម៉ា។
រូ​បឯកសារ៖ ជនជាតិរ៉ូហ៊ីងយ៉ាវ័យចំណាស់ម្នាក់នៅជំរំមួយជាយក្រុង Sittwe រដ្ឋ Rakhine នៅប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សគ្មានទីកន្លែងរស់នៅប្រហែល៣សែន៥ម៉ឺននាក់ដែលកំពុងរស់ពពាក់ពពូនគ្នា ហើយជួនកាលក្នុងស្ថានភាពគ្មានអនាម័យ កំពុងប្រឈមភាពគ្រោះថ្នាក់នៃការផ្ទុះឡើងនូវជំងឺកូវីដ១៩។

ការទទួលបានម្ហូបអាហារ ជំនួយ និងព័ត៌មានមានការពិបាកកាន់តែខ្លាំងឡើងនៅពេលដែលការរឹតត្បិតការធ្វើដំណើរនិងបិទជិតកើនឡើងនោះ។

នៅក្នុងរដ្ឋ Rakhine ជំរំនានាដែលត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០១១មក នៅពេលដែលការប្រយុទ្ធបានចាប់ផ្តើមរវាងកងទ័ពមីយ៉ាន់ម៉ានិងកងទ័ពឯករាជ្យកាជីន បន្ទាប់ពីការឈប់បាញ់គ្នា១៧ឆ្នាំបានត្រូវគេមិនគោរព កំពុងរងការប៉ះពាល់។

ក្នុងប្រទេសមីយ៉ាន់ម៉ា រដ្ឋធានី Myitkyina ដែលត្រួតត្រាដោយរដ្ឋាភិបាល ពួកអ្នកស្រុក ដែលពឹងផ្អែកលើកម្លាំងពលកម្មធម្មតា និយាយថា ពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីមេរោគកូរ៉ូណានៅពេលនេះ។

អ្នកស្រី Naw Ja Pee រស់នៅក្នុងជំរំ Jaw Masat និយាយថា «យើងមិនភ័យខ្លាចឆ្លងជំងឺកូវីដ១៩ទេ ពីព្រោះអ្វីដែលសំខាន់បំផុតនិងគ្រោះថ្នាក់បំផុតសម្រាប់យើងគឺការមានប្រាក់សម្រាប់ទិញម្ហូបអាហារឲ្យក្រុមគ្រួសាររបស់យើង»។

អ្នកស្រី និយាយទៀតថា «ប្រសិនបើយើងមិនមានម្ហូបអាហារ យើងនឹងស្លាប់»។

ជំរំដែលព័ទ្ធជុំវិញរដ្ឋធានីកាជីនបានបិទមិនឲ្យធ្វើដំណើរតាំងពីថ្ងៃទី៨ ខែមេសាមក។អ្នកដែលវិលត្រឡប់មកពីប្រទេសចិននិងទីកន្លែងផ្សេងទៀតទៅកាន់ជំរំនោះវិញ ត្រូវគេដាក់ឲ្យនៅដាច់ពីគេចំនួន១៤ថ្ងៃ ហើយរថយន្តរបស់ពួកគេត្រូវបានគេបាញ់ថ្នាំការ ពារការឆ្លងមេរោគ។

អ្នកស្រី Saw Kyi Na គិលានុដ្ឋាយិកានៅជំរំនោះ ពន្យល់ថា «មនុស្សដែលវិលត្រឡប់ចូលជំរំវិញត្រូវបានគេចាត់ទុកជាក្រុមគ្រោះថ្នាក់ ដូច្នេះយើងត្រូវស្វែងរកទីកន្លែងដើម្បីដាក់ពួកគេឲ្យនៅដាច់ដោយឡែកហើយនឹងថែទាំពួកគេ»។

ម្ហូបអាហារ កំពុងខ្វះខាត ហើយព័ត៌មានអំពីជំងឺកូវីដ១៩ក៏អញ្ចឹងដែរ។ ដើម្បីជួយពន្យល់ពីការមេរោគឆ្លងនោះ បណ្តាញព័ត៌មានក្នុងមូលដ្ឋានបានបង្កើតវីដេអូដោយមានសារពិសេសសម្រាប់មនុស្សដែលគ្មានទីកន្លែងរស់នៅ៕

XS
SM
MD
LG