ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​នៅ​បាគីស្ថាន​លើ​របាយការណ៍អំពី​ការ​ស្លាប់​ជន​ស៊ីវិល​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក


អ្នក​ស្រុក​នៅ​ប្រទេស​បាគីស្ថាន​ឈរ​នៅ​ជិត​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​បាញ់​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ក្នុង​ខេត្ត Baluchistan។
អ្នក​ស្រុក​នៅ​ប្រទេស​បាគីស្ថាន​ឈរ​នៅ​ជិត​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​បាញ់​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ក្នុង​ខេត្ត Baluchistan។

មាន​ប្រតិកម្មចម្រុះ​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ទៅ​លើរបាយការណ៍​របស់​សេតវិមាន​អំពី​ការ​ស្លាប់​របស់​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ ដែល​ជាប្រទេស​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​ច្រើន​ជាង​គេ​ និង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​នៅ​ខាង​ក្រៅ​«តំបន់​មាន​ជម្លោះ​សកម្ម»។

ក្រសួង​ការ​បរទេស​បាគីស្ថាន​ បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​ព័ត៌មាន​មួយ​ដោយ​បាន​អំពាវនាវ​ជា​ថ្មីឱ្យ​មាន​«ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយ​ប្រហារ​ដោយ​កង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​រំលោភ​លើ​បូរណភាព​ដែនដី​និង​អធិបតេយ្យភាព​នៃ​រដ្ឋ»។ រដ្ឋាភិបាល​បាគីស្ថាន​បាន​បរិហារ​រិះគន់​ជា​និច្ចកាល​ដល់​ការ​វាយ​ប្រហារ​បែប​នេះ​ដែល​សាធារណជនមានកា​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ក៏​ប៉ុន្តែ​គេ​មាន​ជំនឿ​ថា​ អាជ្ញាធរ​បាន​យល់​ព្រម​ជា​ផ្លូវ​ឯកជន​ឱ្យ​មាន​កិច្ច​ប្រតិបត្តិការ​បែប​នេះ​ដែល​យក​ពួក​ជនសកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​កុល​សម្ព័ន្ធ​ជា​ទី​ដៅ​នៃការ​វាយ​ប្រហារ។

សេច​ក្តី​រាយការណ៍​របស់​ស.រ.អា.​បាន​ចែង​ថា​ មាន​ជន​ស៊ីវិល​ពី​៦៤នាក់​ទៅ​១១៦​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​អ្នក​បើក​នៅ​ខាង​ក្រៅ​តំបន់​មាន​ការ​ប្រយុទ្ធ​សកម្ម​ពី​ឆ្នាំ២០០៩​ដល់​ឆ្នាំ​២០១៥។ ​របាយ​ការណ៍​នេះ​និយាយ​ថា​ ការវាយ​ប្រហារ​ទាំង​នេះ​បាន​បណ្តាល​ឱ្យ​យុទ្ធជន​ពី​២៣៧២​នាក់​ទៅ ​២៥៨១​នាក់​ស្លាប់។

លោក ​Imran Khan​ អ្នកនយោបាយ​ប្រឆាំង​និង​ជា​អ្នករិះគន់​ខ្លាំង​បំផុត​ម្នាក់​ដល់ការ​វាយ​ប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ បាន​ហៅ​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​របស់​រដ្ឋាភិបាល​លោក​ អូបាម៉ា​ ថា​ មាន​តិច​ជាង​ចំនួនពិតប្រាកដ​នៅ​លើ​ដី​ជាក់​ស្តែង៕

XS
SM
MD
LG