ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​វាយតម្លៃ​លាយឡំ​គ្នា​ពី​ស្ថានភាព​នៃ​កិច្ច​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ John Kerry (រូប​ឆ្វេង) ពិភាក្សា​ជាមួយ​សមាជិក​នៃ​គណៈប្រតិភូ​នៅ​សណ្ឋាគារ​មួយ​ ទី​ដែល​គេ​ធ្វើ​កិច្ច​ចចារ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។

ក្រុម​អ្នក​ចចារ​អ៊ីរ៉ង់​នៅ​ទីក្រុង​វីយែន (Vienna) ​កំពុង​បញ្ជូន​សារ​លាយឡំ​គ្នា​មួយ អំពី​ល្បឿន​នៃ​ការ​ចចារ​ជាមួយ​មហា​អំណាច​បស្ចិម​ប្រទេស​ស្តី​ពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់។

លោក​រដ្ឋ​មន្ត្រី Philip Hammond ​នៃ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា ក្រុម​អ្នក​ចចារ​មិន​ទាន់​បាន​ឃើញ​ដំណោះ​ស្រាយ​អ្វី​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​បា្រប់​ក្រុម​អ្នក​កាសែត​ដែល​ឈរ​ចាំ​នៅ​ក្រៅ​កន្លែង​ចចារ​ថា ការងារ​នៅ​តែ​ធ្វើ​ជា​បន្ត។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​បារាំង Laurent Fabius ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ចចារ​ដោយ​និយាយថា មាន​ការ​ជឿន​លឿន​ក្នុង​ចំណុច​ខ្លះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ជឿន​លឿន​ក្នុង​ចំណុច​ផ្សេង​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Mohammed Javad Zarif ​បាន​គ្រវី​ដៃ​ដាក់​ក្រុម​អ្នក​កាសែត ហើយ​ពេល​ក្រុម​អ្នក​កាសែត​ស្រែក​សួរ​អំពី​ការ​ចចារ លោក​ថ្លែង​ថា ខ្ញុំ​ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម៕

XS
SM
MD
LG