ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ខិត​ជិត​កាល​កំណត់​ ជាមួយ​នឹង​ការ​បន្ថែម​ពេលវេលា​ត្រូវ​បាន​រំពឹង​ទុក

រដ្ឋមន្រ្តី​ការបរទេសអង់គ្លេស Philip Hammond (ខាងឆ្វេង) លោក​ស្រី​អនុរដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក Wendy Sherman (ខាងឆ្វេងទី២) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក John Kerry នៅ​ទីក្រុងវីយែន ប្រទេសអូទ្រីស នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ។

ភាគី​ទាំង​សងខាង​នៅ​ក្នុង​កិច្ច​ចរចា​អន្តរជាតិ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​រំពឹង​ថា​ ដំណើរការ​នេះ​នឹង​ធ្វើ​បន្ត​ហួស​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​ពួក​គេ​បាន​ដាក់​កំណត់​ដោយ​ខ្លួន​ឯង​ ដើម្បី​ឲ្យ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ដ៏​ទូលំទូលាយ​មួយ។​

មន្រ្តី​ពី​ស.រ.អា​និង​ប្រទេស​អ៊ីរ៉ង់​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គណៈប្រតិភូ​បាន​ធ្វើ​ផែនការ​ក្នុង​ការ​ស្ថិត​នៅ​ទី​ក្រុង​វីយ៉េន​បន្ត​ហួស​ពី​ថ្ងៃ​អង្គារ​នេះ​ ដោយ​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។​

ចំណុច​ទាំង​នោះ​មាន​រួម​បញ្ចូល​ការ​អនុញ្ញាត​ឲ្យ​ក្រុម​អធិការ​ពី​ទី​ភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អ.ស.ប​អាច​ចូល​ទៅ​ក្នុង​កន្លែង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​ ព្រម​ទាំង​ល្បឿន​នៃ​ការ​លុប​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG