ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្មាំ​​​ការ​​​ពារ​​​ជាតិ​​​អាមេរិក​​​ត្រូវ​​​បញ្ជា​​​ឲ្យ​​​ដកចេញ​​​ពីទីក្រុង ​​​Ferguson

​​អាជ្ញាធរ​​​នៃ​​​រដ្ឋ​​​ Missouri​ ​​បាន​​​បញ្ជា​​​ឲ្យ​​​ឆ្មាំ​​​ការពារ​​​ជាតិ​​​ឲ្យ​​​ដក​​​ចេញ​​​ពី​​​ទីក្រុងFerguson បន្ទាប់​​​ពី​​​ឆ្មាំ​​​ទាំង​​​នោះ​​​បាន​​​ចូល​​​មក​​​ទី​​​ក្រុង​​​ដើម្បី​​​ជា​​​ជំនួយ​​​ដល់​​​ក្រុម​​​ប៉ូលិស​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ទី​​​១៨​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤​​​។

អភិបាល​រដ្ឋ Missouri​ នៃសហរដ្ឋ​អាមេរិក​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បញ្ជាឲ្យ​ដក​ឆ្មាំ​ការ​ពារ​ជាតិអាមេរិកចេញ​ពី​ទីក្រុង​Ferguson ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​អស់​រយៈ​ពេល​ជិត ​២​សប្ដាហ៍​មកហើយ។ បន្ទាប់​ពី​បូលិស​ស្បែក​បាន​បាញ់សម្លាប់​ក្មេងជំទន់​ស្បែក​ខ្មៅ​ម្នាក់​ កាល​ពីថ្ងៃ​ទី​៩ ​ខែ​សីហា។

​កងទ័ព​ជាតិបាន​ទៅ​ដល់​ទីក្រុង​ ​Ferguson ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​គាំទ្រ​ប៉ូលិស​បន្ទាប់​ពី​ការ​ប៉ះទង្គិច​ដោយហិង្សា​ជាមួយ​បាតុករ​។​ ថ្វីបើការ​តវ៉ា​ប្រឆាំង​ពេល​ថ្ងៃ​ដោយ​សន្តិវិធី​ក៏ដោយ ​ក្រុមប៉ូលិស​បាន​និយាយ​ថាមាន​ក្រុម​បាតុករ​មួយ​ចំនួន ​បានញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ​រហូត​ធ្វើ​ឲ្យ​ប៉ូលិស​សម្រេច​បាន​បាញ់​គ្រាប់​បែក​ភ្លើង​និង​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​តប​ជាមួយ​បាតុករ​។មនុស្ស​ ​១៥០​នាក់បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Ferguson ​ចាប់​តាំង​ពី​ការ​តវ៉ា​កើត​មាន​ឡើង​៕

XS
SM
MD
LG