ខេត្តមណ្ឌលគីរី —
ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនមិនបានយល់ដឹងអំពីការបោះឆ្នោតច្រើនទេ មូលហេតុទំនងជាបណ្តាលមកពីអនក្ខរភាពនិងកង្វះការយកចិត្តទុកដាល់ផ្ទាល់ពីពលរដ្ឋទាំងនេះ។
កំពុងស្ពាយកាផាពីក្រោយខ្នងដើរចេញពីផ្សារនៅទីរួមខេត្តមណ្ឌលគីរីសំដៅទៅផ្ទះវិញ បន្ទាប់ពីលក់បន្លែអស់ ជឹម វី អាយុ៤០ឆ្នាំ ស្ត្រីជនជាតិព្នង ក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី បាននិយាយក្នុងសំដីរដឺនថា គាត់ធ្លាប់បានទៅបោះឆ្នោត៤ដងរួមមកហើយប៉ុន្តែមិនដឹងច្បាស់ថា បោះឆ្នោតដើម្បីអ្វីនោះទេ។
ស្រី្តជាម្តាយកូនបួននាក់នេះបន្ថែមថា អ្នកស្រីទៅបោះឆ្នោតតាមចំណាំពីការណែនាំពីអាជ្ញាធរប៉ុណ្ណោះ ដោយសារខ្លួនមិនចេះអក្សរ។
អ្នកស្រីនិយាយថា៖ «គេឱ្យគូសអញ្ចឹងទៅ កន្លែងមនុស្សបាចផ្កា។ គេប្រាប់អញ្ចឹង បោះតាមអញ្ចឹងរហូតទៅ។ ចេះតែគូសៗអញ្ចឹងទៅ អត់ដឹងទេ។ គេឱ្យគូសចំនេះៗ គូសតាមគេ។ គូសផ្តេសផ្តាសអញ្ចឹងទៅ មិនដឹងគណបក្សណាជាគណបក្សណាទេ»។
ពលរដ្ឋជនជាតិព្នងម្នាក់ទៀតនៅឃុំដាក់ដាំ ខេត្តមណ្ឌលគីរីគឺអ្នកស្រីគិ ហៀប អាយុ២៧ឆ្នាំ បានប្រាប់ថា អ្នកស្រីទៅបោះឆ្នោតរាល់ដងដោយមិនបានដឹងពីសារៈសំខាន់នៃគោលយោបាយរបស់គណបក្សនិមួយៗនោះទេ។
អ្នកស្រីឲ្យដឹងថា៖«អត់ដឹងផង ឃើញគេទៅបោះ ខ្ញុំទៅបោះដែរ។ ខ្ញុំអត់ដឹងពីគោលនយោបាយរបស់គណបក្សនីមួយៗផង។ បោះតាមចំណាំ។ អ្នកដែលឈរឈ្មោះដែលយើងត្រូវបោះឱ្យ។ ខ្ញុំបោះឱ្យតែគណបក្សដដែល»។
ចំណែកឯពលរដ្ឋជនជាតិទៀងកាត់ខ្មែរម្នាក់មកពីខេត្តក្រចេះគឺលោកសន សាយ៉ាន អាយុ៦៦ឆ្នាំ បានថ្លែងថា លោកនិងអ្នកស្រុកផ្សេងទៀតមិនបានទទួលព័ត៌មានស៊ីជម្រៅពីការបោះឆ្នោតពីសំណាក់អាជ្ញាធរទេ ដូច្នេះលោកត្រូវស្វះស្វែងរកដោយខ្លួនឯង។
លោកនិយាយថា៖ «គេអត់ប្រាប់ខ្ញុំទេ ហើយខ្ញុំដឹងតាមការផ្សាយតាមវិទ្យុ។ ខ្ញុំទៅពិនិត្យខ្លួនឯងនៅសាលាឃុំក្រែងបាត់ឈ្មោះខ្ញុំ»។
ដោយឡែកលោកសន ហោច អាយុ៥៩ឆ្នាំ ជាជនជាតិក្រចក់ មកពីខេត្តរតនគីរី បានថ្លែងប្រាប់វីអូអេ ខេមរភាសា បន្ទាប់ពីចេញពីក្នុងវេទិកាស្តីពីគោលនយោបាយគណបក្សក្នុងខេត្តមណ្ឌលគីរី កាលពីថ្ងៃពុធថា លោកនិងអ្នកស្រុកភាគច្រើនបានទទួលដំណឹងពីក្រុមអាជ្ញាធរថា ក្នុងខេត្តរបស់លោកមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះឈរជាតំណាងគណបក្សសម្រាប់ការបោះឆ្នោតអាណត្តិនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាស បានអះអាងថា ពួកគេមិនដឹងច្បាស់ថា មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួនប៉ុន្មានទេក្នុងអាណត្តិនេះ។ ហើយពួកគេស្គាល់ឈ្មោះគណបក្សកាន់អំណាចតែមួយប៉ុណ្ណោះ។
សព្វថ្ងៃនេះមានជនជាតិដើមភាគតិចចំនួនប្រហែល២០ជនជាតិ ដូចជាព្នង ចារាយ គ្រឹង និងទំពួនជាដើម។ ពលរដ្ឋទាំងនេះភាគច្រើនរស់នៅភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជា ខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ហើយប្រកបរបរកសិកម្មបែបប្រពៃណីនិងអាស្រ័យអនុផលព្រៃឈើ។
អ្នកស្រីកែវ ដឺរ៉េ លេខាធិការអង្គការខុមហ្វ្រែលប្រចាំខេត្តមណ្ឌលគីរីដែលធ្វើការស្និទ្ធនឹងជនជាតិដើមភាគតិចក្នុងតំបន់ បានកត់សម្គាល់ឃើញថា ការទទួលព័ត៌មានមិនគ្រប់គ្រាន់អំពីការបោះឆ្នោតរបស់ពលរដ្ឋជនជាតិដើមភាគតិចទាំងនេះប្រហែលជាបណ្តាលមកពីការខ្វះការយកចិត្តទុកដាក់របស់ពួកគាត់ ដោយសារតែអ្នកស្រីយល់ថាមានការអប់រំដល់មូលដ្ឋានជាច្រើន។
ទោះបីជាយ៉ាងណាអ្នកស្រីគិតថា ក្រុមយុវជនជនជាតិភាគតិចមានការយល់ដឹងពីការបោះឆ្នោតប្រសើរជាងមនុស្សវ័យចំណាស់។
អ្នកស្រីនិយាយថា៖ «ពួកគាត់ដែលមិនមានការយល់ដឹងខ្ពស់ពីការបោះឆ្នោតហ្នឹងគឺមានតែនៅតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែអ្នកដែលរស់នៅទីក្រុងមានការយល់ដឹងប្រសើរជាងមុន។ ប្រសើរជាងមុនដោយសារគាត់បានចូលរួមក្នុងការផ្សព្វផ្សាយ ហើយមានខិត្តប័ណ្ណអី គាត់ចេះអាន ចេះមើល។ អត់ចេះអាន តែចាស់ៗជំនាន់មុនទេ»។
ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ដែលមានគណបក្សចំនួន៨ចូលរួមប្រកួតប្រជែង។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)មានប្រសាសន៍ថា កង្វះបុគ្គលិកនិងកង្វះទំនាក់ទនងរវាងថ្នាក់ខេត្តជាមួយនឹងមូលដ្ឋានរបស់ ខ្លួនអាចជាកត្តាដែលធ្វើឲ្យការផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតមានការខ្វះចន្លោះ។ ប៉ុន្តែលោកបញ្ជាក់ថា គ.ជ.ប.បានធ្វើការផ្សព្វផ្សាយ អប់រំអំពីការបោះឆ្នោតជាទូទៅបានទូលំ ទូលាយហើយ៕