ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បង្កើត​សុបិន​អាក្រក់​មួយ​សម្រាប់​ប្រជាជន​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ថ្លែង​នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan កាលពី​ថ្ងៃទី២២ ខែកក្កដា​ឆ្នាំ២0១៨ នៅ​ក្នុង​ក្រុង Simi Valley រដ្ឋ​កាលីហ្វរញ៉ា។
លោក​រដ្ឋមន្ត្រីការបរទេស Mike Pompeo ថ្លែង​នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan កាលពី​ថ្ងៃទី២២ ខែកក្កដា​ឆ្នាំ២0១៨ នៅ​ក្នុង​ក្រុង Simi Valley រដ្ឋ​កាលីហ្វរញ៉ា។

លោក Mike Pompeo ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​និយាយ​ថា​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បង្កើត​សុបិន​អាក្រក់​មួយ​សម្រាប់​ប្រជាជន​អ៊ីរ៉ង់។ លោក​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​មិន​ភ័យ​ខ្លាច​នឹង​ធ្វើ​ការ​វាយប្រហារ​អ៊ីរ៉ង់​ក្នុង​កម្រិត​ខ្ពស់​បំផុត​ទេ។ លោក​រដ្ឋមន្ត្រី​ការបរទេស​ថ្លែង​ដូច្នេះ​ ខណៈ​ដែល​លោក​បាន​អំពាវនាវ​ឲ្យសម្ព័ន្ធមិត្ត​អាមេរិក​ទាំងអស់​ចូលរួម​ក្នុង​ការ​គាបសង្កត់​ខាង​ថវិកា​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់។

ថ្លែង​ទៅ​កាន់​អ្នក​ស្តាប់​កាល​ពីថ្ងៃ​អាទិត្យនៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ​ដែល​ពោរពេញ​ទៅ​ដោយ​ជនជាតិ​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​លោក Mike Pompeo​ បាន​និយាយថា ​រដ្ឋបាល​លោក​ប្រធានាធិបតី​ Trump នឹង​មិន​នៅ​ស្ងៀម​ចំពោះ​អ្វី​ដែល​លោក​ហៅថា​ ឧក្រិដ្ឋកម្ម និង​ការ​រំលោភបំពាន​ជាច្រើន​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់។ ការ​រំលោភ​បំពាន​នេះ​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​លួច​ជាតិ​ដែល​លោក​ Mike Pompeo ​និយាយ​ថា អ្នកដឹកនាំ​កំពូល​បាន​យកទ្រព្យសម្បត្តិ​របស់​ប្រជាជន​ទៅ​ចាយ​ខ្ជះខ្ជាយ​លើ​អំពើ​ភេរវកម្ម និង​ចោរកម្ម​និង​ការ​ខ្នះខ្នែង​សាបព្រួស​បដិវត្តន៍​ឥស្លាម​ទៅ​កាន់​ប្រជាជាតិ​ដទៃ​ទៀត។

ខណៈ​ពេល​ដែល Mike Pompeo ត្រូវ​បាន​គេ​និយាយ​អំពី​ការ​ខ្វះ​សេរីភាព​ក្នុង​ការ​និយាយ​ស្តីនៅ​ប្រទេស​អ៊ីរ៉ង់ ​លោក​ត្រូវ​បាន​រំខាន​ដោយ​ចោរកម្ម​តាម​អ៊ីនធឺណិត។​ លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​ប្រកាស​ផង​ដែរ​ថា ​គណៈអភិបាល​ការ​ផ្សព្វផ្សាយ​របស់​ស.រ.អា. U.S. Broadcasting Board of Governors ​ដែល​គ្រប់គ្រង​ VOA ​កំពុង​ពង្រីក​កម្មវិធី​របស់​ខ្លួន​ទៅ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG