សន្តិសុខមជ្ឈិមបូព៌ានិងគ្រឿងញៀន Fentanyl ស្ថិតក្នុងរបៀបវារៈសំខាន់របស់អាមេរិក មុនពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន
គម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅក្នុងខែនេះ ត្រូវបានគេមើលឃើញថា ជាការត្រួសត្រាយផ្លូវមួយ សម្រាប់កិច្ចប្រជុំជាន់ខ្ពស់បន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងចិន។ ផែនការនេះកើតមានឡើង ខណៈពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញដល់រដ្ឋាភិបាលក្រុងប៉េកាំង ឱ្យប្រើប្រាស់ខ្សែទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់កំណើនភាពតានតឹងខាងផ្នែកយោធានៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានអំពាវនាវផងដែរ ឱ្យមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបញ្ឈប់ការហូរចូលនៃ មេសារធាតុគីមី Fentanyl ដែលបង្កើនឱ្យមានវិបត្តិគ្រឿងញៀន fentanyl កាន់តែខ្លាំងថែមទៀត។ ប្រធានការិយាល័យអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ ប្រចាំក្រសួងការបរទេសអាមេរិក អ្នកស្រី Nike Ching រាយការណ៍ជុំវិញរឿងនេះ។ លោកពិន ស៊ីសុវណ្ណប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន