ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Merkel ថា អាល្លឺម៉ង់​ចង់​ឲ្យ​អង់គ្លេស​នៅ​បន្ត​ធ្វើ​ជា​សមាជិក​សហភាព​អឺរ៉ុប


អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel​ បាន​ថ្លែង​ថា ប្រទេស​របស់​លោកស្រី​មាន​បំណង​ចង់​ឲ្យ​ប្រទេស​អង់គ្លេស​នៅ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត។
អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel​ បាន​ថ្លែង​ថា ប្រទេស​របស់​លោកស្រី​មាន​បំណង​ចង់​ឲ្យ​ប្រទេស​អង់គ្លេស​នៅ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត។

អធិការបតី​អាល្លឺម៉ង់​បាន​ថ្លែង​ថា ប្រទេស​របស់​លោកស្រី​មាន​បំណង​ចង់​ឲ្យ​ប្រទេស​អង់គ្លេស​នៅ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​ត​ទៅ​ទៀត។

លោកស្រី Angela Merkel បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុមមន្រ្តី​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ពុធ​ថា សំណើរ​ជា​ច្រើន​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ក្នុង​ការ​ឲ្យ​អឺរ៉ុប​ធ្វើ​កំណែទម្រង់​គឺ​ មាន​ហេតុផល​សមស្រប​និង​ចាំបាច់។​

កិច្ចប្រជុំ​កំពូល​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​នេះ​នៅ​រដ្ឋធានី​ប្រ៊ុយសែល(Brussels) នឹង​ពិភាក្សា​ទៅ​លើ​សំណើរ​នានា​របស់​ប្រទេស​អង់គ្លេស​និង​សំណើ​ជំទាស់​របស់​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដើម្បី​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការរក្សា​ឲ្យ​ប្រទេស​អង់គ្លេស​ឲ្យនៅ​តែ​ជា​សមាជិក​នៃ​សហភាព​ដែល​មាន​សមាជិក​សរុប​ចំនួន​២៨​នេះ។​

លោកស្រី Merkel បាន​ថ្លែង​ជាមួយ​នឹង​សម្លេង​ប្រកប​ដោយ​លក្ខណៈ​វិជ្ជមាន​ក្នុង​ការ​ជួយ​ឲ្យ​ភាគី​ទាំង​សងខាង​ឈាន​ទៅ​ដល់​ការឯកភាព​គ្នា​មួយ។

មេដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​នៃ​សហភាព​អឺរ៉ុប​បាន​សម្តែង​នូវ​ការប្តេជ្ញា​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការជួយ​ឲ្យ​ប្រទេស​អង់គ្លេស​នៅ​តែ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ ​

គណបក្ស​អភិរក្ស​និយម​របស់​លោក Cameron បាន​សន្យា​ធ្វើ​ប្រជាមតិ​ថ្នាក់ជាតិ​មួយ​ត្រឹម​ចុង​ឆ្នាំ ២០១៧ ទៅ​លើ​ការបន្ត​សមាជិកភាព​នៅ​ក្នុង​សហភាព​អឺរ៉ុប។

សំណើរ​របស់​លោក Cameron រួម​មាន​ការបង្កើត​ឲ្យ​មាន​ភាពប្រកួតប្រជែង​ទៅ​លើ​ការអនុវត្ត​របស់​សហភាព​អឺរ៉ុប ការដែល​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រទេស​ដែល​មិន​ប្រើប្រាស់​រូបិយប័ណ្ណ​អឺរ៉ូ ដែលរួម​មាន​ទាំង​ប្រទេស​អង់គ្លេស​ នឹង​មិន​ត្រូវ​បាន​គេ​រើសអើង​ ដោយ​បញ្ជាក់​ថា ប្រទេស​អង់គ្លេស​មិន​មាន​ជាប់​ភារៈកិច្ច​ផ្លូវការ​ក្នុង​ការសហការ​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃ​គូ​អឺរ៉ុប​របស់​ខ្លួន​នោះ​ទេ និង​ចុង​ក្រោយ​គឺការចាប់​ផ្តើម​ទប់ស្កាត់​លំហូរ​ចូល​ជនអន្តោប្រវេសន៍​និង​អត្ថប្រយោជន៍​ទាំងឡាយ​ដែល​ភ្ជាប់​ជាមួយ​គ្នា​នោះ៕

XS
SM
MD
LG