ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមបាតុករ និង​អ្នកគាំពារ​សិទ្ធិ​កាន់​ទុក្ខ​វិញ្ញាណក្ខន្ធ​មេធាវី​តួកគី លម្អៀង​ទៅ​ខាង​ពួក Kurde


មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ដើរ​ដង្ហែ​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​របស់​មេធាវី​លោក Tahir Elci នៅ​ក្រុង​ Diyarbakir ប្រទេស​តួកគី​។
មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ដើរ​ដង្ហែ​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​របស់​មេធាវី​លោក Tahir Elci នៅ​ក្រុង​ Diyarbakir ប្រទេស​តួកគី​។

ក្រុម​មេដឹកនាំតួកគី​បាន​សន្យា​ថា​ នឹង​ធ្វើការ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​កាល​ពី​ថ្ងៃសៅរ៍​នៃ​មេធាវីលម្អៀង​ទៅ​ខាង​ពួក Kurde ល្បី​ឈ្មោះម្នាក់ និង​ជា​សកម្មជន​ផង​ដែរ​នោះ​គឺ ​លោក Tahir Elci។

លោកនាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu បាន​និយាយ​ថា គេមិន​ទាន់ដឹង​ច្បាស់លាស់​ទេ​ថាតើ​ការ​ស្លា​ប់របស់​លោក​ Elci ជា​«ការ​វាយ​ប្រហារភេរវកម្ម» ឬ​មួយ​លោក​ឋិត​នៅ​កណ្តាល​ការ​បាញ់​គ្នា​រវាង​ពួក​ឧទ្ទាម Kurde និង​កង​កម្លាំង​សន្តិសុខ។

ក្រុម​អ្នកឃើញ​ហេតុការណ៍នៃ​ការ​វាយ​ប្រហារនេះ​ដោយ​ផ្ទាល់​បាននិយាយ​ថា ក្រុម​អ្នកវាយ​ប្រហារ​បាន​បាញ់​ទៅ​លើ​លោក​ Tahir Elci និង​ពួក​សកម្មជន​ឯ​ទៀតៗ​នៅ​ពេល​ពួក​គេ​ផ្តល់​សេចក្តី​ថ្លែងការណ៍​កាសែត​មួយ​ដល់​ការ​ប្រមូល​ផ្តុំ​មនុស្ស​មួយ​នៅ​ក្នុង​ខេត្ត Diyarbakir ដែល​មាន​អ្នកស្រុក​ភាគច្រើន​ជា​ក្រុម​ជន​អំបូរ Kurde។​ ក្រុម​អ្នកឃើញ​ហេតុការណ៍​ទាំង​នេះ​បាន​ថ្លែង​ថា ការ​បាញ់​កាំភ្លើង​នេះ​នាំ​ឲ្យ​មាន​ការ​បាញ់​តគ្នា​រវាង​ពួក​ឧទ្ទាម​ Kurde និង​កងកម្លាំង​សន្តិសុខ។​

ប្រភព​ពី​មន្ទីរ​ពេទ្យ​បាន​និយាយ​ថា លោក​ Elci បាន​ស្លាប់​ដោយ​សារ​មុខ​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ចំក្បាល។ ​ប៉ូលិស​ពីរ​នាក់​ក៏​បាន​ស្លាប់​ដែរ​នៅ​ក្នុង​អំពើ​ហិង្សា​នោះ។​

លោក Elci បាន​បម្រើ​ការ​ជា​ប្រធាន​នៃសមាគម​មេធាវី​ក្នុង​ខេត្ត Diyarbakir។​អាជ្ញាធរ​តួកគី​បាន​ចាប់ខ្លួន​លោក​កាល​ពី​ខែ​តុលា​ពី​ព្រោះ​លោក​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​កម្មករ​ Kurdistan ដែល​ឋិត​នៅ​ក្រៅ​ច្បាប់​មិនមែន​ជា​អង្គការ​ភេរវកម្មមួយ​ទេ។​ លោកបាន​ត្រូវ​ដោះលែង​ដោយ​រង់ចាំការកាត់ក្តី៕

XS
SM
MD
LG