ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​បាញ់​ប្រហារ​រង្គាល​មួយ​នៅ​កន្លែង​ប្រកួត​លេង ល្បែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ ក្នុង​ទីក្រុង Jacksonville រដ្ឋ Florida


ប៉ូលិស​ដាក់​របាំង​នៅ​លើ​ផ្លូវ​ក្បែរ​ហាង​ទំនិញ Jacksonville Landing ក្នុង​ក្រុង Jacksonville រដ្ឋFlorida កាលពី​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៨។
ប៉ូលិស​ដាក់​របាំង​នៅ​លើ​ផ្លូវ​ក្បែរ​ហាង​ទំនិញ Jacksonville Landing ក្នុង​ក្រុង Jacksonville រដ្ឋFlorida កាលពី​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៨។

អាជ្ញាធរ​រដ្ឋ Florida ​ក្នុង​សហរដ្ឋអាមេរិក និយាយ​ថា មាន​មនុស្ស​ស្លាប់​មួយ​ចំនួន ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​នៅ​ក្នុង​ហាង​ទិញ​ទំនិញ​មួយ​កណ្តាល​ទីក្រុង Jacksonville រដ្ឋ Florida។​

ពី​ដំបូងឡើយ បណ្តាញ​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​១១​នាក់​បាន​រង​ការ​បាញ់​ប្រហារ ហើយ​សាក្សី​និយាយ​ថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់។

ការិយាល័យ​ប៉ូលិស Jacksonville បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ស្លាប់ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​មាន​ខ្មាន់​កាំភ្លើង​ផ្សេង​ទៀង​ឬ​យ៉ាង​ណា ហើយ​ប៉ូលិស​នៅ​តែ​ចាត់​ទុក​កន្លែង​នោះ​ថា​ជា​កន្លែង​កើតហេតុ​ដែល​នៅ​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ឡើយ។ ​

ការិយាល័យ​ប៉ូលិស​ទីក្រុង Jacksonville បាន​បង្ហោះ​សារ​លើ Twitter ថា «នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​នេះ...តំបន់​នេះ​មិន​មាន​សុវត្ថិភាព​ទេ​នៅ​ពេល​នេះ‍។ សូម​នៅ​ឲ្យ​ឆ្ងាយ‍»។ ​

អាជ្ញាធរ​ក៏​បាន​ប្រើប្រាស់ Twitter ដើម្បី​ប្រាប់​ដល់​អ្នក​ដែល​កំពុង​តែ​នៅ​លាក់​ខ្លួន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ទូរស័ព្ទ​ទៅ​កាន់​លេខ ៩១១ ដើម្បី​ឲ្យ​ប៉ូលិស​ជួយ​ដល់​ពួកគេ​ផង​ដែរ។ អ្នក​ដែល​នៅ​លាក់​ខ្លួន​ក៏​ត្រូវ​បាន​ព្រមាន​មិន​ឲ្យ​រត់ចេញ​មក​នោះ​ទេ ដោយសារ​តែ​កងកម្លាំង​ពិសេស SWAT កំពុង​តែ​ប្រតិបត្តិការ​ស្វែងរក​ចាប់​ខ្លួន។

ការ​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ប្រកួតវលេង​ល្បែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​និង​ជា​កន្លែង​លេង​កីឡា​ផ្សេងៗ​ទៀត​ផង​ដែរ៕

XS
SM
MD
LG